ព័ត៌មាន
អ្នកស្រុកហ្កាហ្សា រងគ្រោះពីព្យុះភ្លៀងរដូវរងា និងការគំរាមរបស់លោក Trump ប៉ុន្តែនៅតែប្ដេជ្ញាមិនចាកចេញ
បន្ទាប់ពីការគំរាមកំហែងកាន់កាប់ដែនដីហ្កាហ្សា របស់លោកប្រធានាធិបតីអាមេរិក Donald Trump ពេលនេះអ្នកស្រុកក្នុងតំបន់ហ៊ុមព័ទ្ធនេះត្រូវរងទុក្ខវេទនាក្នុងទឹកជំនន់។ ខ្យល់ព្យុះរដូវរងា និងភ្លៀងធ្លាក់ខ្លាំងបានបោកបក់ពាសពេញតំបន់ហ្កាហ្សាស្ទ្រីប នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) ខណៈព្យុះរដូវរងាបានជន់លិចតង់បណ្ដោះអាសន្្នរបស់ក្រុមគ្រួសារភៀសខ្លួន និងបំផ្លាញតង់របស់ពួកគេ។

ទោះជារងទុក្ខយ៉ាងណាក៏ដោយ អ្នកស្រុកហ្កាហ្សានិយាយថា ការប្រកាសរបស់លោកប្រធានាធិបតី Trump ពីផែនការដណ្តើមយកតំបន់នោះ និងបណ្តេញពួកគេចេញ បានត្រឹមតែធ្វើឱ្យពួកគេមានកម្លាំងចិត្តប្ដេជ្ញាបន្តស្នាក់នៅទីនេះកាន់តែខ្លាំងប៉ុណ្ណោះ។

នៅពេលយប់បន្ទាប់ពីអ្នកស្រុកភាគច្រើនបានដឹងពីសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលរបស់លោក Trump ព្យុះភ្លៀងបានវាយប្រហារក្រុមគ្រួសារភៀសខ្លួន ហើយបំផ្លាញតង់បណ្តោះអាសន្នដែលធ្វើពីប្លាស្ទិក និងក្រណាត់សម្លៀកបំពាក់ ខណៈអ្នកស្រុកនាំគ្នាបាចទឹកចេញពីតង់ទាំងកណ្ដាលយប់។

អ្នកស្រុកម្នាក់ឈ្មោះ Qassem Abu Hassoun ដែលឈរនៅក្រោមភ្លៀងធ្លាក់ ហ៊ុមព័ទ្ធដោយផ្ទះបាក់បែក និងផ្លូវខូចខាតនៅក្រុងរ៉ាហ្វា បាននិយាយថា “ទោះជាមានសោកនាដកម្ម ព្យុះភ្លៀង និងអាកាសធាតុអាក្រក់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកស្រុកនៅស៊ូទ្រាំរស់នៅក្រោមដំបូលរហែក និងផ្ទះបែកបាក់”។
ការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនគឺជាបញ្ហាដ៏រសើបបំផុតមួយនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ការផ្លាស់ទីលំនៅដោយបង្ខិតបង្ខំនៃប្រជាជន ឬជាតិសាសន៍ណាមួយក្រោមការកាន់កាប់របស់យោធា គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានហាមឃាត់ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ២៩៤៩៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន