ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរៀបចំសួនឧស្សាហកម្ម និងអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព។

យោងតាមរបាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាមាញ់ និងនេសាទ ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥ តោន ក្នុង ១ហិកតា។
នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា «អធិរាជស្វាយចន្ទី» នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។
ក្នុងឱកាស ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទី ប្រាសាទសំបូររុងរឿង ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងផែនការរដ្ឋាភិបាល ខេត្តកំពង់ធំ (មានដាំស្វាយចន្ទីច្រើនជាងគេ) ក្រៅពីនេះមានដាំស្វាយចន្ទីនៅខេត្តនៅព្រះវិហារ ត្បូងឃ្មុំខ្លះ។ ចំណែកខេត្ត បាត់ដំបង មានបន្ដិចបន្ដួច។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ទៅមុខទៀតកម្ពុជានឹងមានរៀបចំជាមជ្ឈមណ្ឌលសួនឧស្សាហកម្មធំ ដើម្បីធានាថា កាត់បន្ថយការហូរចេញស្វាយចន្ទីទៅក្រៅប្រទេស ឬប្រទេសជិតខាង ដើម្បីនាំចេញបន្ដ។ ប៉ុន្ដែរាជរដ្ឋាភិបាលនឹងរកទីផ្សារផ្ទាល់សម្រាប់ការនាំចេញទៅក្រៅប្រទេសវិញ។
សម្ដេចធិបតីបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយគ្រោងនឹងពង្រីកការនាំចេញស្វាយចន្ទី២ម៉ឺនតោន។ ខណៈដែលបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនជប៉ុនមួយ គ្រោងនឹងពង្រីការនាំចេញស្វាយចន្ទីចំនួន២ម៉ឺនតោនផងដែរ។ ដូច្នេះផលិតផលស្វាយចន្ទីខ្មែរលែងចេញទៅណាហើយ គឺទិញលក់នៅក្នុងស្រុកសម្រាប់នាំចេញទៅជប៉ុន និងអឺរ៉ុបតែម្ដង។
សម្ដេចបញ្ជាក់ថា ដូច្នេះបានន័យថា តម្លៃកាន់តែអាចធានាបាន ប៉ុន្ដែទាល់តែអ្នកផលិតចងក្រងគ្នាជាសហគមន៍ដែរ ដើម្បីអាចធ្វើកុងត្រារួមគ្នាបាន។ ក្រុមហ៊ុនមួយដែលទិញ ២ម៉ឺនតោន មិនអាចទៅកុងត្រាជាមួយកសិករ ៣ ម៉ឺននាក់ ឬមួយមួយម៉ឺន មួយពាន់នាក់ដាច់ដោយឡែក មួយពាន់កុងត្រាទេ។ តែបើចងក្រងគ្នាជាសហគមន៍តែមួយគឺអាចធ្វើការបាន។
សម្ដេចធិបតីមានប្រសាសន៍ថា ទៅថ្ងៃក្រោយ កម្ពុជានឹងរៀបចំជាសួនឧស្សាហកម្មស្វាយចន្ទីសម្រាប់ប្រមូលការវិនិយោគធំៗ មកធ្វើការវិនិយោគកែច្នៃនៅក្នុងខេត្តកំពង់ធំ។ សម្ដេចបានឲ្យក្រុមការងារចុះឆែកមើលខេត្តណាខ្លះគួរដាក់ជាសួនឧស្សាហកម្មនេះ ហើយដំបូងដាក់នៅខេត្តកំពង់ធំ។ ដូច្នេះទៅមុខទៀត កន្លែងផលិតកម្រិតអន្ដរជាតិនឹងមកកាន់តែក្បែរបងប្អូនប្រជាកសិករថែមទៀត៕ អត្ថបទ៖វ៉ន ដារ៉ា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន