ព័ត៌មាន
ប័ណ្ណ ប.ស.ស. បានផ្តល់នូវការគាំពារផ្នែកសុខភាពសម្រាប់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋមកពីគ្រួសារខ្វះខាត
គិតមកដល់បច្ចុប្បន្ននេះ ក្រុមប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ និងបានលើកឡើងស្រដៀងថា បណ្ណនេះ គឺជាអាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់នៅពេលមានបញ្ហាសុខភាព។

នៅក្នុងបទសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៥នេះ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។ ជាពិសេស ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើន ពិសេសនៅពេលមាន ប័ណ្ណ ប.ស.ស គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។
លោក មាស សារុំ ពលរដ្ឋមកពីខេត្តកំពង់ស្ពឺ មុខរបរជាអ្នករត់តាក់ស៊ី និងលោក ផាត សោភ័ណ មុខរបរជាកម្មកររោងចក្រ រស់នៅភ្នំពេញ បច្ចុប្បន្នកំពុងទទួលសេវាព្យាបាលសុខភាពជំងឺឆ្អឹង និងបាក់បែក នៅមន្ទីរពេទ្យខាងលើ បាននិយាយប្រាប់ ប៊ីធីវី ឲ្យដឹងដែរថា ការរកប្រាក់ចំណូលសព្វថ្ងៃមិនសូវបានច្រើនទេ ដោយសារបញ្ហាសុខភាពតំរូវឲ្យសម្រាកព្យាបាល។ ពួកគាត់ បានបន្តថា ប័ណ្ណ ប.ស.ស. ពិតជាមានសារៈសំខាន់ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការថែទាំសុខភាព. ជាក់ស្តែង នៅពេលនេះ ប្រសិនបើគ្មានប័ណ្ណនេះទេ ក៏គាត់មិនអាចមានជីវិតដូចសព្វថ្ងៃដែរ ដោយសារគ្មានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះ បានមានប្រសាសន៍ឲ្យដឹងថា គិតក្នុងរយៈពេល១៧ខែ បន្ទាប់ពីការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សមាជិក ប.ស.ស. នៅក្នុងវិស័យផ្នែកថែទាំសុខភាព មានចំនួនកើនឡើងប្រមាណ ២លាន ៧សែននាក់ មានន័យថា រយៈពេល ១៧ខែ សម្តេចធិបតីបានទាញប្រជាពលរដ្ឋចំនួនជាង ១លាននាក់ ដែលនៅក្រៅប្រព័ន្ធរបបថែទាំសុខភាព ឲ្យចូលមករបបថែទាំសុខភាព ប.ស.ស. ដែលនេះគឺជាសមិទ្ធផលមួយដ៏ធំលើការចំណាយផ្នែកសុខភាព។
សូមបញ្ជាក់ថា ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត (បុគ្គលស្វ័យនិយោជន៍) គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។ បច្ចុប្បន្ន របបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទាំងតាមរយៈ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមនិងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល