ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង បានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម ខណៈមន្ត្រីជំនាញកំពុងបន្តដំឡើងរបារទ្រូងផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ កុម្ភៈនេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមហាវិថីសម្តេចតេជោហ៊ុន សែនហៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបារពុះចែកទ្រូងផ្លូវ ជាមួយការគូសគំនូស ដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងៗទៀត។ ខណៈនោះដែរឯកឧត្ដម ឃួង ស្រេង បានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានផ្តើមដំឡើងរបារពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោហ៊ុន សែនហៅផ្លូវ៦០ម៉ែត្រ ដោយអនុវត្តចាប់តាំងពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៥ម្សិលម៉ិញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដាក់របារពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របារដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ភ្លើងស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ដោយកំណត់នូវល្បឿនបើកបរ ៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ចាប់ពីចំណុចភ្លើងស្តុប mercedes រហូតទៅដល់ផ្លូវជាតិលេខ២ ដោយកំណត់ល្បឿនបើកបរ ៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបារដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះ មន្ទីរនៅបំពេញបន្ថែមនូវការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញាចរាចរណ៍បន្ថែម អ៊ុតគំនូសចរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ចប់ ដោយសារផ្លូវសម្តេចតេជោ ហ៊ុន សែន ផ្លូវ៦០ម៉ែត្រនេះ មានប្រវែងវែងរហូតដល់ ៩គីឡូម៉ែត្រ ដែលទាមទារពេលវេលាវែងដើម្បីអនុវត្ត។
លោកប្រធានមន្ទីរសាធារណការក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមបើកបរទៅតាមល្បឿនដែលបានកំណត់ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕



-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ