ព័ត៌មាន
ការដំឡើងពន្ធសងសឹក របស់ចិនលើសហរដ្ឋអាមេរិក ត្រូវចូលជាធរមាននៅថ្ងៃចន្ទនេះ
ការដំឡើងពន្ធនាំចូលសងសឹករបស់ចិនលើទំនិញអាមេរិកមួយចំនួន នឹងចូលជាធរមាននៅថ្ងៃចន្ទនេះ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរកាន់តែរីកធំ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមដំឡើងពន្ធលើប្រទេសជាច្រើនទៀត។

ទីក្រុងប៉េកាំងបានប្រកាសផែនការនេះកាលីថ្ងៃទី ៤ ខែកុម្ភៈ ប៉ុន្មាននាទីបន្ទាប់ពីការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកចំនួន ១០% លើផលិតផលចិនទាំងអស់បានចូលជាធរមាន។
កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោកនឹងដំឡើងពន្ធ ២៥% លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់មកកាន់សហរដ្ឋអាមេរិក ក្នុងសេចក្ដីប្រកាសពេញលេញនៅថ្ងៃចន្ទសប្ដាហ៍នេះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ ព្រឹត្តិការណ៍ប្រកួតជើងឯកប្រចាំឆ្នាំរបស់សម្ព័ន្ធជាតិកីឡាបាល់ទាត់Super Bowl លោកក៏បាននិយាយផងដែរថាលោកកំពុងត្រៀមសម្រាប់ផែនការដំឡើងពន្ធលើប្រទេសផ្សេងទៀត ប៉ុន្តែពុំបានបញ្ជាក់ពីគោលដៅណាមួយនោះទេ។
ការដំឡើងពន្ធចុងក្រោយរបស់ចិនលើទំនិញអាមេរិករួមមានពន្ធតាមព្រំដែន១៥% លើការនាំចូលធ្យូងថ្មអាមេរិក និងផលិតផលឧស្ម័នធម្មជាតិរាវ ហើយក៏ដំឡើងពន្ធ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម និងម៉ាស៊ីនរថយន្តធុនធំ របស់អាមេរិក ផងដែរ។
កាលពីសប្តាហ៍មុន ក្រុមអាជ្ញាធរចិនបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការផ្តាច់មុខទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google ខណៈក្រុមហ៊ុនសម្លៀកបំពាក់ PVH ដែលជាម្ចាស់យីហោអ្នករចនាម៉ូតអាមេរិក Calvin Klein និង Tommy Hilfiger ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ “អង្គភាពមិនគួរឱ្យទុកចិត្ត” របស់ទីក្រុងប៉េកាំង៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន