ព័ត៌មាន
សម្ដេចតេជោ៖ រយៈពេលជាង១៧ខែមកនេះ ការដឹកនាំរបស់អ្នកបន្តវេនកំពុងធ្វើបានយ៉ាងល្អ រក្សាបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍បញ្ជាក់ថា រយៈពេលជាង១៧ខែមកនេះ ការដឹកនាំរបស់អ្នកបន្តវេន ឬរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងធ្វើការងារបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណជាថ្មីដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រចំពោះការសម្រេចចិត្តរបស់សម្ដេចដែលបានប្រគល់អំណាចទៅអ្នកបន្តវេនជំនាន់ក្រោយក្នុងការដឹកនាំប្រទេសកម្ពុជា បន្តពីអ្នកជំនាន់មុន ដែលការសម្រេចចិត្តរបស់សម្ដេចបែបនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងគិតគូរវែងឆ្ងាយសម្រាប់ជោគវាសនារបស់កម្ពុជា។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា សម្ដេចក៏ដូចជាសហការីនៅក្នុងគណបក្សប្រជាជនកម្ពុជា មិនចង់ឃើញនូវភាពច្រំដែលនៃប្រវត្តិសាស្រ្ដរបស់កម្ពុជានោះទេ។ ប៉ុន្តែដើម្បីគិតគូរពីអនាគតវែងឆ្ងាយរបស់កម្ពុជា ទោះបីពេលនេះសម្ដេច និងថ្នាក់ដឹកនាំជំនាន់មុនកំពុងនៅមានកម្លាំងនៅឡើយក្ដី តែបានសម្រេចចិត្តលះបង់អំណាច ប្រគល់ទៅឱ្យអ្នកបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវតាមរយៈលទ្ធផល និងសមិទ្ធផលជាក់ស្ដែងដែលសម្រេចបានក្នុងរយៈពេលជាង១៧មកនេះនៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន។
សូមជម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧នេះ គឺបន្តរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនទោះពីជាស្ថានភាពសកលលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនអាចប៉ាន់ស្មានបានក៏ដោយ ខណៈនៅឆ្នាំ២០២៤ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗមានប្រមាណជិត ៣ ពាន់ដុល្លារអាមេរិក៕ អត្ថបទ៖ វ៉ន ដារ៉ា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន