ព័ត៌មាន
កម្ពុជាផ្តល់ចំណេះដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ
កម្ពុជាបើកសិក្ខាសាលាផ្តល់នូវចំណេះដឹង អំពីកិច្ចការពារពូជថ្មីនៃដំណាំ និងអត្ថប្រយោជន៍ដែលទទួលបានពីការចូលជាសមាជិក អង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) ដល់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាស ភ្នាក់ងារកម្មសិទ្ធិបញ្ញា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានយល់ដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ នឹងពូជថ្មីនៃដំណាំ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើកសិក្ខា សាលាស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា (UPOV) និង អត្ថប្រយោជន៍នៃការចូលជាសមាជិកភាព (UPOV) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ )UPOV) ក្រោម ជំនួយឧបត្ថម្ភថវិកាពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារ: សំខាន់នេះឡើង ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹង អំពីកិច្ចការពារពូជថ្មីនៃដំណាំ និងអត្ថប្រយោជន៍ ដែលទទួលបានពីការចូល ជាសមាជិកអង្គការ សហភាពការពារពូជថ្មីនៃដំណាំ (UPOV) ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ប្រទេសកម្ពុជាបានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំនៅឆ្នាំ ២០០៨។ ច្បាប់នេះមានពីរផ្នែក ដែលផ្នែកទី១ ចែងអំពីសិទិ្ធអ្នកបង្កាត់ពូជដំណាំ មានក្រសួងចំនួនពីរទទួលខុសត្រូវក្នុងការអនុវត្តន៍ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបន្ទុកក្នុងការចុះបញ្ជី ផ្តល់វិញ្ញាបនបត្រសិទ្ធិការពារពូជថ្មីនៃដំណាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកពិនិត្យ បច្ចេកទេសធ្វើតេស្តពិសោធន៍ (DUS) លើពូជថ្មីនៃដំណាំ ហើយ ផ្នែកទី២ ចែងអំពីការគ្រប់គ្រងពូជដំណាំ។
ឯកឧត្តម ហែម វណ្ណឌី បន្តលើកឡើងថា ប្រព័ន្ធការពារពូជថ្មីនៃដំណាំ គឺជាឧបករណ៍យុទ្ធសាស្ត្រ ដែលជំរុញការរីកចម្រើន សេដ្ឋកិច្ចជាតិ បង្កើនសន្តិសុខស្បៀង និងលើកកម្ពស់ការរីកចម្រើនបច្ចេកវិទ្យា។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា នៅតែប្រកាន់យកការលើកស្ទួយវិស័យកសិកម្មជាឆ្អឹងខ្នងដ៏រឹងមាំ។ ការលើកស្ទួយវិស័យកសិកម្ម គឺជាជ្រុងមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីរួមចំណែកធានានិរន្តរភាពនៃការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជាដើម។ ជាការពិតណាស់ វិស័យកសិកម្ម ជាប្រភពដ៏សំខាន់មួយក្នុងការបង្កើនចំណូលដល់កសិករ ហើយបានផ្តល់ឱកាស ការងារសម្រាប់កម្លំាងពលកម្មក្នុង ប្រទេស ជាពិសេសវិស័យនេះអាចធានាស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង ១៧ លាននាក់។
យោងតាមតម្រូវការខាងលើនេះ, ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ UPOV បានរៀបចំសិក្ខាសាលា ស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើគ្រប់ គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា UPOV និងអត្ថប្រយោជន៍នៃការចូលជាសមាជិកភាព UPOV សម្រាប់ គោលដៅអភិវឌ្ឍន៍ជាតិ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីប្រព័ន្ធការពារពូជថ្មីនៃដំណាំ ក្រោមអនុសញ្ញា UPOV និងផ្លាស់ ប្តូរបទពិសោធន៍ពីប្រព័ន្ធការពារពូជថ្មីនៃដំណាំរបស់ប្រទេសជប៉ុន និងបណ្តាប្រទេសនានាក្នុងតំបន់ ពិសេសទៅទៀតនោះ គឺដំណើរការ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឱ្យស្រប តាមអនុសញ្ញាអង្គការ UPOV ការស្វែង យល់ពីអត្ថប្រយោជន៍នៃការចូលជាសមាជិកអង្គការ UPOV ដើម្បីកម្ពុជាបានចូលជាសមាជិកអង្គការ UPOV នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន3 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន3 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង