ព័ត៌មាន
ទួរគីកំពុងសិក្សាលទ្ធភាពនៃការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន
ធុរជនទួរគីកំពុងសិក្សាស្វែងយល់ ពីកាលានុវត្តភាព លើផលិតកម្មស្វាយចន្ទីនៅកម្ពុជា អំពីបរិមាណនៃការផលិត និងការកែច្នៃ គ្រាប់ស្វាយចន្ទីចេញជាផលិតផលសម្រេចផ្សេងៗលើទីផ្សារកម្ពុជា ដើម្បីសិក្សាលទ្ធភាពជំរុញនាំចេញទៅកាន់ប្រទេសរបស់ខ្លួន។

លោក Egemen KIRAN អ្នកគ្រប់គ្រង Kingdom Hub Agro នៅកម្ពុជា និងជាសហគ្រិនមកពីប្រទេសទួរគី លើកឡើងនៅក្នុង ការបើកការិយាល័យ Kingdom Hub នៅកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញដំណាំកសិ-ឧស្សាហកម្ម ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីចុះធ្វើការសិក្សាឃើញថា កម្ពុជាគឺជាប្រទេសមួយដែលមានការដាំដុះស្វាយចន្ទីច្រើន និងជាប្រទេស ដែលបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ មានទំហំនាំចេញគួរកត់សម្គាល់ផងដែរ។

លោកបន្តថា តាមរយៈការមើលឃើញសក្តានុពលនៃផលិតផលនេះ លោកក៏បានសម្រេចបង្កើតការិយាល័យនៅក្នុងប្រទេស កម្ពុជា ជាក់ស្តែងការជួបជុំនាពេលនេះ គឺជាការសិក្សាស្វែងយល់ពីកាលានុវត្តភាពផលិតកម្មស្វាយចន្ទី និងការកែច្នៃនិងវេចខ្ចប់នៅក្នុង ទីផ្សារកម្ពុជា ដើម្បីផ្គូផ្គងរវាងអ្នកផ្គត់ផ្គង់និងអ្នកទិញនៅប្រទេសទួរគី ជំរុញការនាំចេញឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ ខណៈកន្លង មកបន្ទាប់ពីការផ្សព្វផ្សាយឃើញថា ប្រជាជននៅទួរគីមានការគាំទ្រច្រើន និងនិយមចូលចិត្តពិសារលើផលិតផលកែច្នៃមួយនេះ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា អនុវិស័យស្វាយចន្ទីនេះ មកដល់បច្ចុប្បន្នមានការ រីកចម្រើនយ៉ាងខ្លាំង និងប្រមូលផលបានច្រើន គិតជាមធ្យមក្នុងរង្វង់៨០ ទៅ១ លានតោន បច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ទុកដាក់យយ៉ាងខ្លាំង នឹងជំរុញឱ្យអនុវិស័យនេះកាន់តែរីកចម្រើន ជាក់ស្តែងការសិក្សាលទ្ធភាពនៃគម្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសទួរគី នេះជាការបើកទីផ្សារថ្មីបន្ថែម ដើម្បីជំរុញផលិតផលគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើនថែមទៀត។
លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋទួរគីប្រចាំកម្ពុជា បានថ្លែងនូវការ កោតសរសើរចំពោះសហគ្រិនទួរគី ដែលបានបើកការិយាល័យតំណាងនៅកម្ពុជា នេះគឺជាការចូលរួមចំណែកដល់ការធ្វើពាណិជ្ជ កម្មទ្វេភាគីកម្ពុជា-ទួរគី ក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយរំពឹងថា ការធ្វើពាណិជ្ជកម្មលើវិស័យនេះ នឹងបន្តកើនឡើងពី ១ ភាគរយ អាចដល់ ៥ ភាគរយ ខណៈកន្លងមក កម្ពុជាភាគច្រើននាំចេញផលិតផលសម្លៀកបំពាក់ទៅទួរគី មានទំហំជាប់ ៩៥ ភាគរយ។

ចំណែកឯកឧត្តម សុខ ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋទួរគី ថ្លែងលើកឡើងតាមប្រព័ន្ធអនឡាញថា វិស័យ សិកម្មនៅកម្ពុជាកំពុងមានការរីកចម្រើគួរកត់សម្គាល់ និងបានកំពុងនាំចេញកសិផលទៅកាន់ប្រទេសដៃគូរជាច្រើន ចំណែកគម្រោង ជំរុញនាំគ្រាប់ស្វាយចន្ទីកែច្នៃចូលទីផ្សារទួរគីនេះ គឺជាការចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការចូលរួម ចំណែកដល់ការនាំចេញទំនិញកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន