ព័ត៌មាន
រដ្ឋបាលខេត្តប៉ៃលិនត្រៀមទីតាំងសម្រាប់រៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអធម និងទាក់ទាញ
ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលទីតាំង ត្រៀមរៀបចំសង្ក្រាន្តប៉ៃលិន នៅមាត់ស្ទឹងប៉ៃលិន ចាប់ពីចន្លោះស្ពានអូរច្រា ទៅស្ពានសន្តិភាព ដើម្បីបង្កបរិ យាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ នាពេលខាងមុខ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រដ្ឋបាលខេត្ត គ្រោងរៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអធមសម្រាប់ផ្ដល់ក្ដីសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងទេស ចរ ដោយមានកម្មវិធីជាច្រើន ដូចជា កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់ តាំងពិព័រណ៍ផលិតផល សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍មហាជនទាំងក្នុងខេត្ត និងក្រៅ ខេត្តចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ។
លោកជំទាវ បានបន្តថា ដើម្បីលើកសម្រស់ខេត្តប៉ៃលិនទាក់ទាញចំណាប់អារម្មណ៍មហាជន និងភ្ញៀវទេស ចរ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ នឹងសហការគ្នាជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និង ទីសាធារណៈនានា វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ ពិសេស ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិ វេណវិមានឯករាជ្យ និងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំកែលម្អនាពេលនេះ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រ សាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងធ្វើឱ្យប្រទេសកម្ពុជាមាន សន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបប្រជា ពលរដ្ឋមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដោយភាពសុខ ដុមរមនា ។
កាលពីឆ្នាំមុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តប៉ៃលិនបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ប្រមាណជាង៨០ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួនជាង២ម៉ឺននាក់៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន