ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធីកម្រិតរដ្ឋមន្រ្តី ដែលរៀបចំដោយអង្គការយូណេស្កូ
ប៉ារីស៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតរដ្ឋមន្រ្តី ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology – RAM) ដែលរៀបចំដោយអង្គការយូណេស្កូ ក្រោមប្រធានបទ “ការរៀបចំបញ្ញាសិប្បនិម្មិតសម្រាប់សកលលោក និងរៀបចំសកលលោកសម្រាប់បញ្ញាសិប្បនិម្មិត” (Preparing AI for the World. Prepare the World for AI) ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត។
កិច្ចពិភាក្សានេះ មានគោលបំណងចែករំលែកឧត្តមានុវត្តន៍ យុទ្ធសាស្រ្ត គោលនយោបាយ និងបទពិសោធល្អៗ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ក្នុងចំណោមប្រទេសដែលចូលរួមក្នុងដំណើរការនៃការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូ។ កិច្ចពិភាក្សានេះ មានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកវិស័យឌីជីថល ស្ថានតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការយូណេស្កូ តំណាងក្រសួងស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ គ្រឹះស្ថានស្រាវជ្រាវ និងអង្គការអន្តរជាតិសរុបប្រមាណ១២០នាក់។
ក្នុងបទអន្តរាគមន៍នៃកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសការចាប់យកនិងការប្រើបាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីបទពិសោធរបស់កម្ពុជា ដោយផោ្តតលើកត្តាសំខាន់ៗចំនួន ៣ គឺ (១) ឆន្ទៈនយោបាយ និងការកំណត់អាទិភាពលើការអភិវឌ្ឍបច្ចេកវិទ្យារបស់រដ្ឋាភិបាល (២) បរិយាបន្ននិងភាពជាម្ចាស់របស់គ្រប់តួអង្គ ក្នុងការរៀបចំនិងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍបញ្ញាសិប្បនិម្មិត និង (៣) ការសម្រេចចិត្តនិងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តដោយផ្អែកលើទិន្នន័យ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូ៕


-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល