ព័ត៌មាន
កម្ពុជា-ហ្វីលីពីន ចុះអនុស្សរណៈជាមួយគ្នាលើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រឆ្នាំ ២០២៥-២០២៨
នាឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន បានចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីន ២០២៥-២០២៨ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់បន្ថែមក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្មវិធីនៃការអនុវត្តនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពកម្មវិធីអនុវត្តកិច្ចសហប្រតិបត្តិការ ទេសចរណ៍ឆ្នាំ ២០១៦-២០២០ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ជាពិសេស ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីនដោយយោងអនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលហ្វីលីពីន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០០ នៅប្រទេសហ្វីលីពីន។
កម្មវិធីនៃការ កម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីន ឆ្នាំ២០២៥-២០២៨ ផ្តោតសំខាន់លើ (១)ការផ្លាស់ប្តូរមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍, (២)ការផ្លាស់ប្តូរ បទពិសោធនិងព័ត៌មានទេសចរណ៍, (៣)ការផ្សព្វផ្សាយនិងសិក្សាទីផ្សារ, (៤) ការបណ្តុះបណ្តាលនិងអភិវឌ្ឍ ធនធានមនុស្ស, និង(៥) ការបង្កើតក្រុមការងារបច្ចេកទេសរួមកម្ពុជា និងហ្វីលីពីន។
តាមរយៈការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃ ប្រទេសទាំងពីរ មានជំនឿយ៉ាងមុតមាំថានឹងជួយជំរុញលំហូរភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត តាមរយៈការ ជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ដែលនឹងផ្តល់សន្ទុះថ្មីដល់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន