ព័ត៌មាន
តម្លៃប្រេងធ្លាក់ចុះ ខណៈលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន អាចសម្រួលការផ្គត់ផ្គង់
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) នេះ ដោយសារតែការរំពឹងទុកថា លទ្ធភាពដ៏ខ្ពស់នៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី នឹងអាចនាំមកនូវការបញ្ចប់ទណ្ឌកម្មដែលបានរំខានដល់លំហូរនៃការផ្គត់ផ្គង់ និងចេតនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដាក់ឱ្យប្រើប្រាស់ការដំឡើងពន្ធទៅវិញទៅមក ដែលបានបង្កក្ដីបារម្ភពីអតិផរណា។

ភាគហ៊ុនប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៥៥សេន ឬ ០,៧៣% នៅតម្លៃ ៧៤,៦៣ដុល្លាក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០១:៤១ ខណៈភាគហ៊ុនប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ៥២សេន ឬ ០,៧៣% មកនៅត្រឹមតម្លៃ ៧០,៨៥ដុល្លារ។

កាលពីថ្ងៃពុធ ភាគហ៊ុនប្រេងឆៅ Brent និង WTI បានធ្លាក់ជាង ២% បន្ទាប់ពីលោក Trump បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy បានសម្ដែងនូវក្ដីបំណងក្នុងការចង់បានសន្តិភាព នៅក្នុងជំនួបតាមទូរសព្ទដាច់ដោយឡែកជាមួយលោក ហើយលោក Trump បានបញ្ជាឱ្យប្រមុខមន្រ្តីអាមេរិក ចាប់ផ្ដើមកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសផលិតប្រេងធំជាងគេទី៣ របស់ពិភពលោក ហើយទណ្ឌកម្មដែលបានដាក់លើការនាំចេញប្រេងឆៅរបស់ខ្លួនដោយសារតែប្រតិបត្តិយោធាលើអ៊ុយក្រែនជិត ៣ឆ្នាំមុន បានដុតបញ្ឆេះតម្លៃប្រេងឱ្យកាន់តែខ្ពស់នៅទូទាំងពិភពលោក។ អ្នកវិភាគនៅធនាគារ ANZ និយាយថា តម្លៃប្រេងធូរស្រាលលើព័ត៌មានពីលទ្ធភាពនៃកិច្ចពិភាក្សាសន្តិភាពនេះ ដោយសារតែ “ហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងឆៅ នឹងបានធូរស្រាល”
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន