ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
ប៉ារីស៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅទីស្នាក់ការកណ្ដាល AFD។
ឯកឧត្ដមរដ្ឋមន្ត្រីនិងលោកនាយក បានរំឭកពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាង ក.ប.ទ. និង AFD លើការងារបរិវត្តកម្មឌីជីថល រួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលនិងនវានុវត្តន៍ឌីជីថល រួមមានគម្រោងជំនួយបច្ចេកទេសលើគោលនយោបាយទិន្នន័យបើកចំហ គម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបលោកនាយកអំពីសន្ទុះបរិវត្តកម្មឌីជីថលនៅកម្ពុជាលើគ្រប់ផ្នែក ជាពិសេសការតភ្ជាប់ឌីជីថល ធនធានមនុស្សឌីជីថល ក្របខណ្ឌអភិបាលកិច្ច ការរៀបចំសួនឌីជីថល និងបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រួមមានថ្នាល verify.gov.kh ជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្រាប់ការអភិវឌ្ឍ វិស័យឌីជីថលនៅកម្ពុជា និងស្នើឱ្យ AFD ជំរុញគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យឱ្យបានជោគជ័យក្នុងពេលឆាប់ៗ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើផ្នែកធនធានមនុស្ស ថ្នាលសម្រាប់ការអប់រំ និងការទាក់ទាញក្រុមហ៊ុនឌីជីថលមកដំណើរការនៅកម្ពុជា ដើម្បីចូលរួមពង្រឹងអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនិងវិស័យឌីជីថលនៅកម្ពុជាឱ្យទាន់សភាពការណ៍វិវត្តក្នុងវិស័យនេះ៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន