ព័ត៌មាន
យុវជនឈប់យល់ខុសអំពីទិវានៃក្ដីស្រឡាញ់១៤កុម្ភៈ បែរមកចែករំលែកក្ដីស្រឡាញ់ដល់អ្នកមានគុណវិញ
ការយល់ដឹងពីថ្ងៃ ១៤កុម្ភៈ ក្នុងពេលបច្ចុប្បន្នបានផ្លាស់ប្ដូរមកភាពវិជ្ជមានច្រើនសម្រាប់ស្រទាប់យុវវ័យ ខណៈពួកគេដឹងច្បាស់ ថ្ងៃ ១៤កុម្ភៈ ជាទិវានៃក្ដីស្រឡាញ់ ពុំមែនជាថ្ងៃត្រូវលះបង់ ប្រព្រឹត្តិអំពើខុសឆ្គងនោះទេ ដោយបែរមកយកថ្ងៃនេះជាថ្ងៃចែករំលែកក្ដីស្រឡាញ់សម្រាប់មនុស្សជំវិញខ្លួន និងអ្នកមានគុណទៅវិញ។
ថ្ងៃ ១៤កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទោះជាពិធីបុណ្យនៃជាតិសាសន៍ដទៃក្ដី តែវាបានហូរចូលសង្គមកម្ពុជា ជាច្រើនឆ្នាំមកហើយ។ អតីតកាលមានការយល់ខុស ដោយយុវជននាពេលនោះ ចាត់ទុកថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ដែលអាចឈានទៅការប្រព្រឹត្តិអំពើខុសឆ្គងប្រពៃណី។
ការយល់ឃើញដូចនេះ បានផ្លាស់ប្ដូរមកជាភាពវិជ្ជមានវិញ សម្រាប់យុវជននាពេលបច្ចុប្បន្ន។ ពួកគេលើកឡើងថា ថ្ងៃ ១៤កុម្ភៈ ជាថ្ងៃសម្រាប់បង្ហាញក្ដីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នា ចាប់រាប់ពីមិត្តិភក្តិ ក្រុមគ្រួសារ គ្រូបង្រៀន អ្នកបំពេញការងាររួមគ្នជាដើម។
ក្នុងនាមជាសិស្ស ពួកគាត់ក៏គ្រោងទិញផ្កា ជូនលោកគ្រូ អ្នកគ្រូ នាឱកាសថ្ងៃ ១៤កុម្ភៈ ដើម្បីសម្ដែងការដឹងគុណចំពោះការខិតខំបង្រៀនផ្ដល់ចំណេះដឹងដល់សិស្សគ្រប់រូប។ រូបគេក៏នឹងទិញផ្កាជូនឪពុកម្ដាយ និងជួបជុំបងប្អូនញ៉ាំអាហាររួមគ្នាជាដើម។
សម្រាប់ឱកាសថ្ងៃ ១៤កុម្ភៈស្អែកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្យៈ បានចេញសេចក្ដីអំពាវនាវ ពន្យល់បន្ថែមពីអត្ថន័យថ្ងៃ ១៤កុម្ភៈ និងបញ្ជាក់ច្បាស់ពីអ្វីដែលយុវជនគួរប្រព្រឹត្តិ និងមិនត្រូវប្រព្រឹត្តិ។ សេចក្ដីអំពាវនេះ បានលើកឡើងដែរថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ធានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សនិងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ។
ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំស្ដីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនផងដែរ។ សេចក្ដីណែនាំនោះមានរហូតដល់ ៧ចំណុចធំៗ៕ អត្ថបទ៖ គឹម ហុក







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន