ព័ត៌មាន
ពលករទេសន្តរប្រវេសន៍នៅប្រទេសជប៉ុន នឹងទទួលបានយន្តការគាំពារកាន់តែប្រសើរ តាមរយៈគម្រោង JICA និងអង្គការ ILO
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥នេះ បានជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំគណៈប្រតិភូដោយលោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្តាល JICA នៅទីស្តីការក្រសួង។
នៅក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងបណ្តាញសង្គមថា នាឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គម្រោងក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ថាពិតជាមានសារៈសំខាន់ដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករទៅធ្វើការនៅក្នុងប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុននៅតែជាទិសដៅមួយដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈដែលទទួលបានប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។ ឯកឧត្តម សង្ឃឹមថា តាមរយៈគម្រោងនេះ នឹងជំរុញឱ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗនៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើសរើសកម្មសិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុនដែលត្រូវការកម្លាំងពលកម្ម។
ជាការឆ្លើយតប លោក កេនីឆី ស៊ីស៊ីដូ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជានៃប្រទេសកម្ពុជាលើគម្រោងនេះ ដែលនឹងជួយជំរុញការគាំពារកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ជាពិសេសការស្វែងយល់រវាងគ្នាកាន់តែប្រសើររវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន