ព័ត៌មាន
អង្គការ-សហជីពជាង ១០០ ថ្កោលទោស និងស្នើសមត្ថកិច្ចតាមរកមេក្លោងប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ និងគ្រួសារ មកផ្ដន្ទាទោសតាមច្បាប់
ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហជីពកម្មករ និងអង្គការសមាគមន៍នានានៅកម្ពុជាប្រមាណ ១១៣ បានចេញញត្តិថ្កោលទោស ចំពោះគម្រោងប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងស្នើរឲ្យសមត្ថកិច្ចស្រាវជ្រាវរកមេក្លោងនៅពីក្រោយខ្នង នៃការរៀបចំផែនការដ៏ខ្មៅកខ្វក់នេះមកផ្ដន្ទាទោសតាមច្បាប់។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានមានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យកម្មករនិយោជិតទាំងអស់ គឺត្រូវការសន្តិភាព ដូច្នេះអ្វីដែលជាការប៉ុនប៉ងទៅលើថ្នាក់ដឹកនាំរបស់កម្ពុជា គឺយើងប្រឆាំងដាច់ខាត និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើររបស់ជនជ្រុលនិយមនេះ ព្រោះប្រទេសកម្ពុជាប្រកបដោយសន្តិភាព គឺអាស្រ័យលើថ្នាក់ដឹកនាំ ដូច្នេះថ្នាក់ដឹកនាំរហូតមកដល់បច្ចុប្បន្ននេះ គឺបានដឹកនាំប្រទេសជាយូរឆ្នាំ ហើយប្រកបដោយមានការអភិវឌ្ឍន៍ខ្ពស់ រីកចម្រើន ជាពិសេសកម្មករកម្មការិនីក៏ទទួលបានការងារធ្វើដោយសារកត្តាសន្តិសុខភាពឯង។
ទន្ទឹមនេះ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ សូមចូលរួមការពារសន្តិភាពជាចម្បង ហើយនឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនូវព័ត៌មានណា ឬជនខិលខូចណាដែលមានការប៉ុនប៉ងចំពោះការធ្វើអាក្រក់ណាមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបំផុសចលនាមួយដែលបង្ករឲ្យមានសង្រ្កាមកើតឡើងនោះ គឺសុំឲ្យកម្មករ កម្មការិនីចូលរួមទាំងអស់គ្នា ដើម្បីការពារសន្តិភាព ការពារការងារ និងការពារនូវអ្វីដែលជាភាពសុខសាន្តរបស់ជាតិទាំងអស់គ្នា។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារសំឡេងចំនួនពីរ ដែលក្រុមជ្រុលនិយមប៉ុនប៉ងប្រើដ្រូនធ្វើឃាតសម្ដេច និងក្រុមគ្រសារ ខណៈសម្ដេចដឹងថា មេធំរបស់ពួកគេជាអ្នកណា និងនៅទីណាហើយនឹងបានប្រកាសកម្ចាត់ចោលក្រុមជ្រុលនិយមមានចរិតជាភេរវកម្មនេះ។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានប្រកាសធ្ងន់ថា សម្ដេចនឹងកម្ចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេច និងគ្រួសាររបស់សម្ដេច៕ អត្ថបទ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន