ព័ត៌មាន
ព្រះខ័នរាជស្វាយរៀង បន្ថែមខ្សែប្រយុទ្ធថ្មី ត្រៀមពាន AFC Challenge League
ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធស្លាប់ថ្មី កីឡាករសញ្ជាតិប្រេស៊ីល Breno Caetano ដើម្បីពង្រឹងក្រុមបន្ថែម ត្រៀមការប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 ។

Breno Caetano បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ និងមានកម្ពស់ ១.៧៧ម៉ែត្រ ។ មុនផ្ទេរមកកាន់ក្រុមជើងឯកលីគកំពូលកម្ពុជា រូបគេបានប្រកបអាជីពជាមួយក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។ យ៉ាងណាមិញ វត្តមានរបស់ Breno ពេលនេះ មានសិទ្ធត្រៀមចូលរួមប្រកួតពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ តែមិនអាចចូលរួមប្រកួតលីគកំពូលកម្ពុជាបានឡើយ ដ្បិតលើសចំនួនកូតាកីឡាករបរទេស ដែលក្លិបមានបច្ចុប្បន្ន ។
ដូច្នេះភារកិច្ចចំពោះមុខរបស់កីឡាករ Breno Caetano ជាមួយក្រុមព្រះខ័នរាជស្វាយរៀង គឺការត្រៀមជួបក្រុមខ្លាំងមីយ៉ាន់ម៉ា Shan United ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League ដោយជើងទី១ នឹងត្រូវជួបគ្នា នាថ្ងៃទី០៦ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីមីយ៉ាន់ម៉ាវិញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
ជំនួបរវាងក្រុមទាំងពីរ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុមឈ្នះប្រចាំតំបន់អាស៊ីខាងកើតដូចគ្នា រវាងក្រុម Tainan City របស់កោះតៃវ៉ាន់ និងក្រុម Madura United របស់ឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ សម្រាប់ក្រុម Tainan City និងក្រុម Madura United ក៏នឹងត្រូវធ្វើការប្រកួត ២ជើង ដំណាលគ្នា នឹងការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង និង Shan United ផងដែរ៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល