ព័ត៌មាន
ផ្លូវដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សន្យាផ្ដល់ជូនដល់ពលរដ្ឋនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក សាងសង់បាន ៣០% និងបញ្ជរលក់សំបុត្របាន ២០%
សៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្លូវមួយខ្សែប្រភេទក្រាលកៅស៊ូ (DBST) ប្រវែងជាង៩គីឡូម៉ែត្រ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គិតមកដល់ពេលនេះសម្រេចបានការសាងសង់ចំនួន ៣០%ហើយ ដោយឡែកសម្រាប់បញ្ជរលក់សំបុត្រសម្រេចបានចំនួន ២០%។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរ ដែលឆ្លងកាត់តំបន់នោះបានឱ្យដឹងថា កាលពីមុនផ្លូវមួយខ្សែរនេះ ពិបាកក្នុងការធ្វើដំណើរ ដោយរដូវប្រាំងហុយ និងរដូវវស្សារអិល ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្ដែក្រោយពីសម្ដេចធិបតីផ្ដល់ផ្លូវមួយខ្សែរនេះ ការធ្វើដំណើរកាន់តែងាយស្រួលជាងមុន និងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់នេះកាន់តែច្រើនបន្ថែមទៀតផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការសាងសង់ក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែនេះ។
សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនោះទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកកាន់តែច្រើន ដែលនឹងជួយបង្កើនចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន