ព័ត៌មាន
NOCC នឹងរៀបចំ «ភូមិយុទ្ធគុនដូនតាខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដើម្បីបំផុសស្មារតីជាតិនិយមបន្ថែម
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំ «ភូមិយុទ្ធគុនដូនតាខ្មែរ» ជាមួយ «ភូមិខ្ញុំ» នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ដើម្បីបំផុតស្មារតីជាតិនិយមបន្ថែម ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ដែលជាព្រលឹងវប្បធម៌ជាតិ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ការត្រៀមរៀបចំភូមិយុទ្ធគុនដូនតាខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្របតាមគោលការណ៍យុទ្ធសាស្ដ្ររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជំរុញការសិក្សាស្រាវជ្រាវ ក៏ដូចជាជំរុញការអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ។

ការណ៍នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងខិតខំធ្វើការងារនេះជាមួយ ស.ស.យ.ក ឲ្យបានល្អ ក្នុងការបង្ហាញនូវក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ព្រមទាំងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីចាស់ព្រឹទ្ធាចារ្យ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម អំពីប្រវត្តិ និងស្នៀតគុនពិសេសៗ នៃក្បាច់គុនបន្សល់ទុកពីបុព្វបុរសខ្មែរឲ្យប្រជាពលលរដ្ឋស្គាល់ និងយល់ ជាមួយកម្មវិធីពិសេសៗជាច្រើន ដើម្បីបំផុសស្មារតីជាតិនិយម ការស្រលាញ់ និងដឹងគុណ ចំពោះបុព្វបុរសខ្មែរ ការស្រលាញ់ និងថែរក្សានូវសន្ដិភាពជាដើម ។
ក្រៅពីត្រៀមរៀបចំនូវភូមិយុទ្ធគុនដូនតាខ្មែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងសហការជាមួយ ស.ស.យ.ក ក្នុងការរៀបចំការប្រកួតកីឡាប្រពៃណី ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដូចសព្វដងផងដែរ ពិសេសការប្រកួតកីឡាអុកចត្រង្គ ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតចម្រុះ នាខែមីនាខាងមុខ ដើម្បីស្វែងរកបេក្ខភាពឆ្នើមប្រចាំតំបន់ទាំង ៨ និងនិស្សិតឆ្នើម ២រូប ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរក ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន