ព័ត៌មាន
ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារជាមួយភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការល្អជាពិសេសលើវិស័យសកម្មភាពកំចាត់មីន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានជួបការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី Bridgette Walker ភារធារី នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានិងអមដំណើរដោយលោក Mr. Jason Kalbfleisch អនុប្រធានស្តីទីស្ថានទូត វរសេនីយ៍ឯក Kyle Saltzman អនុពន្ធ័យោធា និងលោកស្រី Ms. Kelly Saltzman ទទួលបន្ទុកកិច្ចការនយោបាយ។
ក្នុងជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការល្អរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ជាពិសេសលើវិស័យសកម្មភាពកំចាត់មីន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានជម្រាបគណៈប្រតិភូពីវឌ្ឍនភាពសម្រេចបានក៏ដូចផែនការយុទ្ធសាស្ត្រនៃវិស័យបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានជួយអង្គភាពស៊ីម៉ាក់ក្នុងការបង្កើនសមត្ថភាពនិងលទ្ធភាពនៅក្នងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា។
ជាមួយគ្នានេះលោកស្រីក៏បានសម្ដែងនូវការអបអរសាទរនូវសមិទ្ធិផលរបស់កម្ពុជា ដែលសម្រេចបានមិនត្រឹមតែបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជួយគាំទ្រដល់ប្រទេសមានបញ្ហាមីននៅលើពិភពលោកផងដែរ។
ក្នុងឱកាសនេះដែរ លោកស្រីក៏បានចូលរួមរំលែកទុក្ខចំពោះការពលីអ្នកឯកទេសបោសសម្អាតពីររូបក្នុងឧបទ្ទហេតុផ្ទុះមីនតោន កាលពីពាក់កណ្តាលខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
ពាក់ពន្ធ័នឹងការផ្អាកជំនួយរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជា និងប៉ះពាល់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ផងនោះ លោកស្រីបានបញ្ជាក់ថា ករណីលោកស្រីទទួលបានព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលអាមេរិកនោះនឹងផ្តល់ដំណឹងមកអង្គភាពស៊ីម៉ាក់។
លោកស្រីក៏បានសម្តែងនូវសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន