ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកក្រសួងសុខាភិបាល
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណបក្ស ទីស្តីការក្រសួងសុខាភិបាល, នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានថ្លែងសេចក្តីសង្ខេបខ្លឹមសារ ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ បានប្រព្រឹត្តទៅក្នុងពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ខិតខំប្រឹងប្រែងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន ធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្សប្រកបដោយជោគជ័យយ៉ាងត្រចះ ត្រចង់ ទោះបីសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលដោយមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។ អង្គសន្និបាតសម្តែងនូវការអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ “មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីសម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក» ពីមហាសន្និបាតសន្និសីទ អន្តរជាតិនៃបណ្ដាគណបក្ស នយោបាយនៅអាស៊ីលើកទី១២ និងកម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការ ចាត់តាំងនៃគណៈកម្មការកសាង សន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦។ អង្គសន្និបាតសូមសម្ដែងនូវគារវភក្ដីភាពនិងកតញ្ញុតាធម៌ដ៏ស្មោះស្ម័គ្របំផុតថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមជួយកសាងការពារប្រទេសឲ្យមានការរីកចម្រើនជាលំដាប់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បន្តថា អង្គសន្និបាតធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ គឺ៖ ១.ពិនិត្យឆ្លងសេចក្តីព្រាង “របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥” ។ ២.បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលមួយចំនួន។ អង្គសន្និបាតដំណើរការរយៈពេល២ថ្ងៃ តាមរបៀបវារៈដែលបានកំណត់។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលបានចូលរួមមានចំនួន ១១៩១រូប លើបរិមាណនៃរចនាសម្ព័ន្ធរួម ១៣១២រូប។ បន្ថែមលើនេះអង្គសន្និបាត បានបើកទូលាយដោយមានអញ្ជើញថែមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាលក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលអញ្ជើញចូលរួមសរុបមានចំនួន ៣៥៥៥រូប។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានជម្រុញឲ្យក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ៕
អត្ថបទ រដ្ឋា





















-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន