ព័ត៌មាន
ព្រះសង្ឃនិងនិសិត្យសាកវិទ្យាលយ័ស្វាយរៀងបរិច្ចាគឈាមក្នុងថ្ងៃក្តីស្រលាញ់១៤កុម្ភៈ
ស្វាយរៀង ៖ .ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២៥ បានដក់ជាប់នៅក្នុងស្រទាប់យុវវ័យ ពលរដ្ឋ ព្រះសង្ឃខេត្តស្វាយរៀង ហើយក៏បានចាត់ទុកថ្ងៃក្តីស្រឡាញ់ខាងលើទៅជាការរួមចំណែករំលែករាល់ការលំបាកដល់មនុស្សជាតិផងដែរ ដោយឡែក ព្រះសង្ឃ និងនិសិត្យសាកលវិទ្យាលយ័ស្វាយរៀងដឹកនាំដោយ ឯកឧត្តម ទុំ សារ៉ាវុធ សាកលវិទ្យាធិការសាកលវិទ្យាលយ័ នៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៥ នេះបាននិមន្ត និងមកធ្វើការបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឧទ្ទិសដល់ថ្ងៃក្តីស្រលាញ់ជូនអ្នកជំងឺ សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលកំពុងដង្ហើយរកអ្នកជួយសង្គ្រោះបញ្ជៀសនិងដកចេញពីចង្កូមមច្ចុរាជដើម្បីបន្តរស់រានមានជីវិតនៅលើភពផែនដី។
ស្ថិតក្នុងពេលចូលរួមបរិចាកឈាម នាសាលប្រជុំសាកលវិទ្យាលយ័ស្វាយរៀង តំណាងយុវនិសិត្យ និងព្រះសង្ឃ បានមានចំណាប់អារម្មណ៏ ដោយធ្វើការបញ្ជាក់ថាការបរិចាកឈាមជូនដល់មន្ទីរពេទ្យនៅថ្ងៃនេះ ជាការចែករំលែកក្តីស្រលាញ់របស់ពួកគាត់ជូនដល់ជនរួមជាតិពិសេសអ្នកដែលកំពុងតែដង្ហើយហៅរកជំនួយឈាមដើម្បីធ្វើការសង្គ្រោះអាយុជីវិតឲ្យបានរស់រានមានជីវិតសារជាថ្មី បន្ទាប់ពីពួកគាត់បានមកសម្រាកនិងទទួលយកការព្យាបាលពីមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកស្វាយរៀង ក្នុងនាមគណៈមន្ទីរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តមហាករុណាទុតិគុណ របស់ព្រះសង្ឃគ្រប់អង្គ និងយុវនិសិត្យក្នុងការបរិច្ចាគឈាមនៅក្នុងថ្ងៃក្តីស្រលាញ់នៅពេលនេះ ។ លោកបានចាត់ទុកថាការបរិច្ចាកឈាមរបស់ព្រះសង្ឃនិងនិសិត្យនៅពេលនេះជាការរួមចំណែកមួយយ៉ាងធំធេងជាមួយនឹងមន្ទីរពេទ្យក៏ដូចជាមួយនិងរាជរដ្ឋាភិបាលក្នុងការសង្គ្រោះពលរដ្ឋ ដែលកំពុងមានតម្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត ។ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣