ព័ត៌មាន
សម្តេច ឃួន សុដារី ជំរុញក្រុមចលនាស្រ្តី ខេត្តកណ្តាល បន្តក្តាប់ឱ្យបានបញ្ហាប្រឈម កង្វល់របស់ ពលរដ្ឋ និងរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារចលនាស្រ្តីស្រុកពញាឭ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឭ។
នៅក្នុងឱកាសឱឡារិកនោះ សម្តេចរដ្ឋសភាធិបតី បាននាំពាំការផ្តំាផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទំាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកអង្គពិធីទំាងមូល ផងដែរ។
មានប្រសាសន៍សំណេះសំណាល់ក្នុងអង្គពិធី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារស្រ្តី ក៏ដូចជា គណបក្សប្រជាជនកម្ពុជាស្រុកពញាឭទំាងមូល សម្រេចបាននាពេលកន្លង ជាផ្នែកមួយក្នុងការចូលរួមនាំមកនូវជ័យជម្នះយ៉ាងធំធេងនិងជាប្រវត្តិសាស្រ្តជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ កន្លងមកនេះ។
សម្តេចប្រធានក្រុមការងារចលនាស្រ្តីខេត្តកណ្តាល បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះក្រោមការដឹកនាំរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេនវ័យក្មេងពោរពេញដោយថាមពល សមត្ថភាព និងចំណេះដឹងបានកំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិជាបន្តទៀត។
សម្តេចតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច។ សម្តេចតេជោ បានលើកឡើងថាជួយស្រ្តី មានន័យថាជួយខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិភពលោកកាន់តែកក់ក្តៅនិងស្រស់បំព្រង បើមានការចូលរួមរបស់ស្រ្តីកាន់តែច្រើន។
ដើម្បីធានាបាននូវការអនុវត្តបានត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងតួនាទី ភារកិច្ចខ្លួនរបស់ក្រុមចលនាស្រ្តី ស្រុកពញាឭ ខេត្តកណ្តាល ដែលទើបប្រកាសតែងតំាងនាពេលនេះ សម្តេចរដ្ឋសភាធិបតី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារ នៅក្នុងនោះត្រូវបន្តសហការជាមួយគណបក្សនិងក្រុមការងារគណបក្សចូល មូលដ្ឋានស្រុកពញាឭ ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខមាលភាពស្រ្តី និងសុខភាពមាតានិងទារក។ កសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្សនិងក្រុមការងារគណបក្សនិងស្របតាមផែនការទិសដៅការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីគណបក្សខេត្ត។
សម្តេចបាន ស្នើសុំដល់ក្រុមការងារស្រ្តី ក៏ដូចជាសមាជិកគណបក្សទំាងអស់ បន្តផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិនិងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍ស្រ្តី កុមារ ចាស់ជរា ជនងាយរងគ្រោះជាដើម ។ ជាមួយគ្នានេះក៏ខិតខំពង្រឹងពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹកនិងជាពិសេសត្រូវ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានផ្តាំផ្ញើក្រុមការងារបន្ត ខិតខំពង្រឹងពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក។ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ អនុវត្តរបបប្រជុំនិងរាយការណ៍ឱ្យបានទៀងទាត់។ ជាមួយគ្នានេះ សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ៕








-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល