ព័ត៌មាន
ពលរដ្ឋ-ភ្ញៀវអន្តរជាតិសរសើរពីការរៀបចំ Walk street មានលក្ខណៈជាប្រទេសជឿនលឿន
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងភ្ញៀវអន្តរជាតិ បានកោតសរសើរពីការរៀបចំផ្លូវថ្មើរជើងថ្មី (Walk street) នៅមុខព្រះបរមរាជវាំង ដែលបង្ហាញថាកម្ពុជាមានសោភ័ណភាពទាក់ទាញ និងជាប្រទេសជឿនលឿន។
ស្របពេលសាលារាជធានីភ្នំពេញដាក់ឱ្យអនុវត្តសាកល្បងផ្លូវថ្មើរជើងថ្មី (Walk street) ចូលដល់សប្តាហ៍ទី៣។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ បាននាំគ្នាដើរកម្សាន្តជួបជុំលក្ខណៈគ្រួសារ និងមិត្តភក្តិយ៉ាងច្រើនកុះករនៅចំណុចមុខព្រះបរមរាជវាំងរហូតដល់តីរវិថីព្រះស៊ីសុវត្ថិ។
ក្រុមយុវតីដែលនាំគ្នាដើរកម្សាន្ត និងទស្សនារៀងរាល់ថ្ងៃចុងសប្តាហ៍ លើកឡើងថា ការដាក់ប្រើប្រាស់ផ្លូវថ្មើរជើងថ្មី (Walk street) ពិតជាទាក់ទាញឱ្យភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ពីសោភ័ណរបស់រាជធានីភ្នំពេញកាន់តែច្រើនជាងមុន ហើយបង្ហាញថាកម្ពុជាមានថ្មើរជើងថ្មីចំកណ្តាលរាជធានីភ្នំពេញមិនខុសពីប្រទេសជិតខាង។
ជាមួយគ្នានេះ ទេសចរណ៍បរទេសមកពីប្រទេសកាណាដា ដែលទើបមកដល់ប្រទេសកម្ពុជាលើកដំបូង បានកោតសរសើរចំពោះការរៀបចំផ្លូវថ្មើរជើងថ្មី (Walk street) ដើម្បីឱ្យពួកគាត់អាចចំណាយពេលវេលាទស្សនា និងស្វែងយល់ពីសោភ័ណភាពរបស់ប្រទេសកម្ពុជាបានកាន់តែច្រើន។
ទន្ទឹមនឹងសាលារាជធានីភ្នំពេញដាក់ឱ្យអនុវត្តសាកល្បងផ្លូវថ្មើរជើងថ្មី (Walk street) ឈានចូលដល់សប្តាហ៍ទី៣ ព្រមទាំងកំណើនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិកើនឡើងច្រើនជាងមុន រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងបរិស្ថានជាដើម។
ដោយឡែក ឆ្លើយតបនឹងតម្រូវការសេរវារថយន្តសាធារណៈដែលធ្លាប់ឆ្លងកាត់តីរវិថីព្រះស៊ីសុវត្ថិរហូតដល់ចំណុចមុខព្រះបរមរាជវាំង រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែសម្រួលចំណតរថយន្តសាធារណៈដោយកំណត់ចំណតនៃទីតាំងនីមួយៗនោះ នៅក្បែរនឹងចំណតចាស់នោះដដែល ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងលើកកម្ពស់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖ សេក ឧត្តម






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន