ព័ត៌មាន
អភិបាលខេត្តតាកែវ៖ មន្រ្តីរាជការចូលនិវត្តន៍ និងអតីតយុវជនមានគុណបំណាច់ចំពោះជាតិមិនអាចកាត់ថ្លៃបាន
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការចូលនិវត្តន៍និងនិងអតីតយុទ្ធជននៅក្នុងខេត្តតាកែវរសៀលថ្ងៃសៅរ៍ ទី ១៦ ខែ កុម្ភៈ: ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីគុណសម្បត្តិចំពោះបងប្អូនមន្ត្រីរាជការចូលនិវត្តន៍និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានបូជាឈាមស្រស់សាច់ស្រស់ក្នុងការការពារប្រទេសឲ្យមានសុខសន្តិភាពនិងរួមចំណែកកសាងសង្គមជាតិអោយមានការរីកចម្រើន ហើយបើគ្មានបងប្អូនមន្ត្រីរាជកាចូលនិវត្តន៍ជាពិសេសបងប្អូនអតីតយុទ្ធជនចូលរួមការពារប្រទេសនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសយើងក៏មិនអាចមានសុខសន្តិភាពនិងមានការរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះមន្ត្រីរាជការចូលនិវត្តន៍និងអតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារ បម្រើជាតិមាតុភូមិ ស្ទើរពេញមួយជីវិតរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិបានរីកចម្រើននាពេលកន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តបច្ចុប្បន្ន ក្នុងការអភិវឌ្ឍខេត្តតាកែវដែលជាខេត្តបង្កើតទឹកដីមុនគេឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តកាន់តែច្រើន អាជ្ញាធរគ្រោងនឹងសាងសង់ប្រាសាទមួយនៅកណ្ដាលបឹងតាកែវ និងផ្លូវក្រវ៉ាត់បឹង ពោល ធ្វើយ៉ាងណា ប្រែក្លាយ បឹងតាកែវ ជាទីដ៏មានភាពស្រស់ស្អាត និងទាក់ទាញ ក្នុងនោះដែរអាជ្ញាធរ ក៏បាននឹងកំពុង គៀងគរអ្នកវិនិយោគគិនបរទេសជាច្រើនចូលមក បណ្ដាក់ទុកនៅក្នុងខេត្ត សំដៅបង្កើតឱកាសការងារ និងលើកស្ទួយកម្រិតជីវភាពប្រជាពលពលរដ្ឋនិងសេដ្ឋកិច្ចខេត្តទាំងមូលកាន់តែប្រសើរឡើងសំដៅរួមចំណែក ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន