ព័ត៌មាន
អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនា អបអរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ឆ្នាំនេះជាខួបទី៣០ឆ្នាំ នៃការបង្កើត អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» គឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ដើម្បីអបអរខួបទី៣០នេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនា ដូចជាពិធីរាប់បាត្រព្រះសង្ឃ ១៣០ អង្គ នៅបរិវេណប្រាសាទបាយ័ន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នៅខាងមុខប្រាសាទអង្គរវត្ត ឯកឧត្តម ហង់ ពៅ បានរំឭកពីការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរានៅឆ្នាំ១៩៩៥ និងតួនាទីសំខាន់ៗដើម្បីគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ រហូតមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។ ភាពល្បីល្បាញរបស់រមណីយដ្ឋានអង្គរ បានទាក់ទាញទេសចរអន្តរជាតិ និងជាតិ ជាច្រើនមកទស្សនា តំបន់បេតិកភណ្ឌមួយនេះ គឺមកម្ដងហើយចង់មកម្ដងទៀតដោយគិតតចាប់ពីឆ្នាំ២០០០មក រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តរជាតិចូលមកទស្សនាប្រមាណ ២៨លាននាក់។

ជាមួយគ្នានេះ មានឥស្សរជនជាតិខ្ពស់ជាច្រើនរូប បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរផងដែរ រាប់ទាំងព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានស្ថាប័នអន្តរជាតិធំៗ តារាសម្ដែង និងតារាចម្រៀង។ ពួកគេទាំងនោះ បានចំណាយពេលដើម្បីចង់សិក្សាស្វែងយល់ពីភាពល្បីល្បាញនៃអាណាចក្រអង្គរ ទាំងពេលអតីតកាល និងបច្ចុប្បន្ន។

ក្រៅពីនេះ ឯកឧត្តមអគ្គនាយក បានរំឭកពីកិច្ចការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានធ្វើកន្លងមក ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។
ឯកឧត្តមក៏មិនភ្លេចរំឭកពីការចូលរួមរបស់ស្ថាប័ន និងអ្នកជំនាញការអន្តរជាតិ ដែលបានចូលរួមនាពេលកន្លងមក និងបានបណ្ដុះបណ្ដាលធនធានជាតិជាច្រើន ឱ្យមានភាពម្ចាស់ការលើកិច្ចការពារ មរតកវប្បធម៌ជាតិខ្លួនឯង៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន