ព័ត៌មាន
ចលនាផ្តាច់ខ្លួនរបស់សមាជិកបក្សប្រឆាំងនៅតែបន្តកើតមានដូចភ្លៀងរលឹម
បើទោះបីក្រុមក្បាលរឹងជ្រុលនិយមមួយក្តាប់តូចនៅតែចិញ្ចឹមចិត្តវាយប្រហារមកលើរាជរដ្ឋាភិបាលនិងក្រុមគ្រួសាររបស់សម្តេចតាមរយៈឧបាយកលពិសពុលដ៏ខ្មៅកខ្វក់នានា ប៉ុន្តែបេក្ខជនជាក្រុមប្រឹក្សា សមាជិក សមាជិកគណបក្សប្រឆាំងនៅតាមមូលខេត្ត រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌទូទាំងប្រទេសបានក្លាយជាចលនាផ្តាច់ខ្លួនដូចទឹកបាក់ទំនប់ដោយសុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែងកាលពីម្សិលមិញនេះ តាមប្រភពតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបានគេមើលឃើញមានបេក្ខជនជាក្រុមប្រឹក្សាគណបក្សភ្លើងទៀនឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងចំនួន១០រូប សកម្មជនគណបក្សភ្លើងទៀនភូមិខ្នាច ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវចំនួន៦រូប បានគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ក្នុងការគោរពស្នើសុំនេះ ពួកគាត់បានបង្ហាញអំពីការដែលបានសម្រេចចាកចេញពីបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញនេះដោយសារតែអស់ជំនឿលើគោលនយោបាយ និងការដឹកនាំរបស់គណបក្សខ្លួនដែលជានិច្ចកាលតែងតែញុះញង់លាបពណ៌រាជរដ្ឋាភិបាលបង្កអស្ថិរភាព ដើម្បីតែការផ្តួលរំលំរាជរដ្ឋាភិបាលដែលមិនបានគិតអំពីសេចក្តីសុខរបស់ពលរដ្ឋ និងផលប្រយោជន៍ជាតិជាធំសូម្បីតែបន្តិច។
សូមបញ្ជាក់ថា ចលនាផ្តាច់ខ្លួនរបស់មន្ត្រីថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិការបស់បក្សប្រឆាំងសុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបើគិតចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៨មកមានរហូតដល់រាប់ម៉ឺននាក់។នេះបើតាមឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យBTV News ដឹងកាលពីពេលកន្លងមកនេះ៕ អត្ថបទ៖ មុត សុទ្ធ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន