ព័ត៌មាន
ព្រះករុណាព្រះមហាក្សត្រ ថ្លែងអំណរគុណសម្តេចតេជោដែលបានខិតខំធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានព្រលឹងឡើងវិញ
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានខិតខំធ្វើឲ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹង និងរស់ឡើងវិញដូចសព្វថ្ងៃនេះ។
ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះព្រះ ករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកដ៏ អស្ចារ្យប៉ិនប្រសប និងឈ្លាសវៃក្នុងការធ្វើឲ្យព្រះពុទ្ធសាសនា និងវត្តអារាមមានភាពរីកចម្រើនជាបន្តបន្ទាប់ ដែលនាំឲ្យមានស្ថិរភាពសង្គម និងសុខសន្តិភាពក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសនោះដែរ ព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ មានគោល នយោបាយច្បាស់លាស់ និងសមស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ ខណៈអាស្រ័យហេតុនេះគ្មានបុគ្គលណាមួយប្រមាថ ឬប្រទូសរាយចំពោះព្រះពុទ្ធសាសនានៅសម័យកាលនៃសុខ សន្តិភាពនេះបាននោះឡើយ។
ព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏បានថ្លែងអំណរអរគុណ និងកោតសរសើរដល់សប្បុរសជននា នារួមទាំងពុទ្ធបរិស័ទ ដែលបានករសាង និងជុះជុលមហាកុដ្ឋសម្តេចព្រះសង្ឈរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម តាំងពីដំណាក់កាលដំបូងរហូតដល់បានរួចជាស្ថាពរបានយ៉ាងល្អប្រពៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន