ព័ត៌មាន
ព្រះករុណាព្រះមហាក្សត្រ៖ «មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្ដិភាពនេះបានឡើយ»
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពឆ្លាសវៃ មានគោលនយោបាយ សមស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អ ប្រសើរ។ អាស្រ័យហេតុនេះមិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយ ព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្ដិភាពនេះបានឡើយ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះររាជបន្ទូលបែបនេះ ក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថាក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ជាតឹកតាងប្រវត្តិសាស្រ្ដ និងតួនាទីដ៏សំខាន់មិនអាចកាត់ថ្លៃបានរបស់វត្តឧណ្ណាលោម ទាំងទិដ្ឋភាពព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណី គឺជាទីបណ្ដុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយជាទីកន្លែងដែលបានផ្ដល់កំណើតដល់វចនានុក្រមខ្មែរតាមរយៈការលះបង់ដ៏ធំធេងរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្នរបស់ព្រះអង្គផងដែរ។
ព្រះករុណាមានព្រះបន្ទូលបន្តថា ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាម ព្រះពុទ្ធសាសនា បានក្លាយទៅជាចលករមួយដែលមិនអាចកាត់ផ្ដាច់ចេញបានរវាងដំណើរជីវិតរបស់ប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិឌ្ឍសង្គមជាតិ ដែលមានន័យថា «វត្តអារាម និងសង្គមគឺតែមួយ»។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពឆ្លាសវៃ មានគោលនយោបាយ សមស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អ ប្រសើរ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយ ព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្ដិភាពនេះបានឡើយ»។
ក្នុងឱកាសនេះដែរព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរ ដល់សប្បុរសជននានា និងពុទ្ធបរិស័ទ ដែលបានជួយកសាង ជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោមតាំងពីដំណាក់កាលដំបូងរហូតថ្ងៃសម្ពោធនេះបានល្អប្រពៃ៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន