ព័ត៌មាន
កីឡាទោចក្រយាន សម្រេចបំណងបញ្ជូនគ្រូរៀនវគ្គកម្រិតខ្ពស់បំផុតលើពិភពលោក
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានសម្រេចគោលដៅបញ្ជូនគ្រូបង្វឹកកម្ពុជាលើកដំបូង គឺលោក យឿន ភីយុទ្ធ ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្ដរជាតិកម្រិត៣ ឬ Level 3 ដែលជាកម្រិតខ្ពស់បំផុតលើពិភពលោក នៅមជ្ឈមណ្ឌលកីឡាទោចក្រយានពិភពលោក World Cycling Centre នាទីក្រុង Aigle ប្រទេស ស្វីស។
តាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់បំផុតនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ(UCI) និងគណៈកម្មាធិការអូនឡាំពិកកម្ពុជា(NOCC) ។
លោកថា នេះជាលើកដំបូងហើយ ដែលកម្ពុជាមានធនធានគ្រូបង្វឹកកីឡាទោចក្រយាន ចូលរៀនវគ្គគ្រូបង្វឹកអន្ដរជាតិកម្រិត៣ ដ្បិតកន្លងមកធ្លាប់មានត្រឹមកម្រិត១ និងកម្រិត២ ប៉ុណ្ណោះ បន្ទាប់ពីលោក យឿន ភីយុទ្ធ បានឆ្លងកាត់ការសិក្សាកម្រិត១ ក៏ដូចជាកម្រិត២ ហើយបានប្រឡងជាប់ ដើម្បីបន្ដការសិក្សាកម្រិត៣ កាលពីថ្មីៗ ។
ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រថ្មីនេះ បានស្ដែងចេញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលខិតខំជំរុញមន្ដ្រីបច្ចេកទេសរបស់ខ្លួន ធ្វើការអភិវឌ្ឍន៍សមត្ថភាពឈានដល់កម្រិតអន្ដរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើន ។
លោកបន្ដថា ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកអន្ដរជាតិកម្រិត៣ លោក យឿន ភីយុទ្ធ អាចមានសិទ្ធក្នុងការបណ្ដុះបណ្ដាលគ្រូបង្វឹកគ្រូបង្វឹកអន្ដរជាតិកម្រិត១ ឬកម្រិត២ ទាំងក្នុង និងក្រៅប្រទេសបាន។ នេះគឺជាផលចំណេញ និងជាគោលដៅដ៏សំខាន់ ដែលសហព័ន្ធចង់បាន ហើយសង្ឃឹមថា លោកនឹងបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីលើកមុខមាត់ និងរួមចំណែកអភិវឌ្ឍន៍កីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕ អត្ថបទ៖ លី ឈុនឡា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន