ព័ត៌មាន
អង្ករកម្ពុជាចំនួនជាង ៣៦,០០០តោន បាននាំចេញទៅលក់២៣ប្រទេស ក្នុងទ្វីបអឺរ៉ុប
យោងតាមរបាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញឲ្យដឹងថា គោលដៅចំនួន ២៣ប្រទេស នៅក្នុងទ្វីបអឺរ៉ុប សម្រាប់កម្ពុជា គិតក្នុងរយៈពេល១ខែដំបូង ឆ្នាំ២០២៥នេះ ការនាំអង្ករចេញរបស់កម្ពុជាមានចំនួនសរុប ៣៦,៧១៤តោន គិតជាទឹកប្រាក់ ២៩.៧៩លានដុល្លារសហរដ្ឋអាម៉េរិក។
នៅក្នុងរបាយការណ៍នាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បានបរិមាណចំនួន ៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារ និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៩៣.០១% ប្រភេទអង្ករស ធម្មតា ២.៩៣% អង្ករចំហ៊ុយ ២.៣១% អង្ករសរីរាង្គចំនួន ១.៤២% និងអង្ករផ្សេងៗចំនួន ០.៣៣% ។
ជុំវិញការនាំចេញនេះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា អង្ករកម្ពុជាដែលបាននាំចេញទៅកាន់គោលដៅខាងលើនេះ រួមមានប្រភេទ អង្ករសែនក្រអូប អង្ករសរីរាង្គ អង្ករស អង្ករចំហុយ និងអង្ករជប៉ុន។ ក្នុងនោះ ប្រទេសកម្ពុជា ក៏រកចំណូលបាន ១៣៩លានដុល្លារ ពីការនាំចេញអង្ករចំនួន ៦១៩,៤៨៩តោន ទៅប្រទេសជិតខាងផងដែរ ។ បន្ថែមពីនេះ កម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១៣៩.៣៨លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះការងារនាំចេញអង្ករនេះ សមាគមកំពុងធ្វើការជំរុញការនាំចេញទៅកាន់គោលដៅនាំចេញសំខាន់ៗ និងបើកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារនាំចេញ។
ឧកញ៉ា បានបន្តថា ចំពោះការងារនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់ ១លានតោននៅឆ្នាំ២០២៥៕ អត្ថបទ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន