ព័ត៌មាន
កងទ័ពប្រទេសស៊ូដង់ រាយការណ៍ពីការរុលចូលប្រយុទ្ធប្រឆាំងកងកម្លាំងយោធាប៉ារ៉ា
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសស៊ូដង់ (SAF) កាលពីថ្ងៃចន្ទ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានធ្វើឲ្យមានវឌ្ឍនភាពដោយការរុលចូលប្រយុទ្ធប្រឆាំងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅលើសមរភូមិផ្សេងៗគ្នា។ នៅក្នុងការប្រយុទ្ធនៅទីក្រុង Bahri ភាគខាងជើងរដ្ឋធានី Khartoum កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានដណ្តើមយកការគ្រប់គ្រងទាំងស្រុងលើតំបន់ Kafouri ជាទីតាំងលាក់ខ្លួន របស់ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅក្នុងទីក្រុង។
កងកម្លាំងប្រដាប់អាវុធស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Facebook របស់ខ្លួនថា កងកម្លាំងពិសេសនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់នៅមូលដ្ឋានយោធា Al-Markhiat កំពុងរុលចូលទៅមុខបន្តិចម្តង នៅក្នុងតំបន់ Kafouri បន្ទាប់ពីប្រតិបត្តិការដ៏ខ្លាំងក្លានិងជោគជ័យ ដោយបានបោសសម្អាតតំបន់របស់កងកម្លាំងជីវពល។
ការដណ្តើមយកតំបន់ Kafouri គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធនាការយោធារបស់កងទ័ពនៅទូទាំងក្រុងសំខាន់ៗនៃទីក្រុង Khartoum ទីក្រុងOmdurman និងទីក្រុង Bahri។
កាលពីពេលមុន តំបន់Kafouri បានបម្រើជាទីតាំងលាក់ខ្លួនសំខាន់សម្រាប់កងកម្លាំងគាំទ្ររហ័ស(RSF) និងជាទីតាំងសម្រាប់បើកការវាយប្រហារដោយកាំភ្លើងធំលើតំបន់គ្រប់គ្រងដោយកងទ័ព នៅទីក្រុង Omdurman ។
កងកម្លាំងប្រដាប់អាវុធស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃចន្ទថា «កងកម្លាំងប្រដាប់អាវុធ បន្តជ័យជម្នះរបស់ពួកគេ ដោយរុលចូលទៅមុខ នៅតំបន់ North Kordofan និងបានវាយកម្ទេចក្រុមជីវពល»។
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន