ព័ត៌មាន
រោងចក្រ ហ្វ័រម៉ាត នឹងបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗដល់កម្មករនិយោជិតនៅថ្ងៃទី២០ កុម្ភៈស្អែកនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិត ចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិតនេះ បន្ទាប់ពីរោងចក្រ ហ្វ័រម៉ាត ដែលមានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ទទួលរងឧបទ្ទវហេតុដោយសារអគ្គិភ័យ កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ។ ឯកឧត្តម បានបន្តថា កម្មករនិយោជិតដែលនឹងត្រូវមកបើកប្រាក់ទាំងនេះ សូមភ្ជាប់មកជាមួយនូវឯកសារមួយចំនួន មានដូចជា៖ ១.បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងបណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា ចំពោះកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ ឬមានបំណងចង់ស្វែងរកការងារ គឺអាចទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែល ប្រចាំការនៅរោងចក្រ ហ្វ័រម៉ាត និងនៅសាលាខណ្ឌដង្កោ ដើម្បីផ្តល់ឱកាសការងារសម្រាប់បងប្អូនកម្មករនិយោជិត ក្នុងការទទួលបានការងារថ្មីធ្វើនៅតាមតំបន់នានាដែលបងប្អូនពេញចិត្ត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រៅពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ កម្មករនិយោជិតនៅតែអាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា រួមមាន ផ្នែកថែទាំសុខភាព ជាពិសេសអត្ថប្រយោជន៍នៅពេលពិនិត្យផ្ទៃពោះ និងសម្រាលកូន៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន