ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ប្រទេសកម្ពុជា គឺរក្សាជំហរដោះស្រាយតាមសន្ដិវិធី ប៉ុន្ដែកម្ពុជានឹងប្រើកងកម្លាំង និងអាវុធ ប្រសិនបើមានការឈានពានចូលបូរណភាពទឹកដីរបស់កម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រឿងបញ្ហាព្រំដែនអ្នកណាក៏គិតដែរ មិនមែនមានតែអ្នកជាតិនិយមរត់ចោលស្រុកនោះទេ។ សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល មន្រ្ដីកិច្ចការព្រំដែន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសសុទ្ធតែជាអ្នកជាតិនិយម ហើយជាអ្នកជាតិនិយមឆ្អិនឆ្អៅថែមទៀត។ បើមន្រ្ដីកិច្ចការព្រំដែន ធ្វើកិច្ចការងារលើការចរចារឿងព្រំដែនជាមួយប្រទេសជិតខាងដាច់បាយដាច់ទឹក ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាក្នុងមួយចំអាមៗ។ ប៉ុន្ដែរឿងព្រំដែននេះមិនមែនជារឿងងាយស្រួលដោះ១ថ្ងៃចប់នោះទេ ខណៈសូម្បីតែទំនាស់ដីធ្លីក្នុងគ្រួសាររឿងព្រំដីក្នុងប្រទេសផងត្រូវចំណាយពេលដោះស្រាយជាង ២០ ឆ្នាំក៏មានដែរ។
ក្នុងឱកាសនោះសម្ដេចធីបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា កិច្ចការងារបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ គឺមានពីរចំណុចក្នុងចំណុចទីមួយត្រូវបោះបង្គោលពីតំបន់ជាំទៅដល់តំបន់ចាំយាម ត្រូវបោះបង្គោលចំនួន៧៤បង្គោល។ ប៉ុន្ដែពីតំបន់មុំ៣ទៅដល់ចំណុចតំបន់ចាំយាម គឺមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់នៅឡើយទេ ប៉ុន្ដែមានផែនទីក្នុងឆ្នាំ១៩០៨ ដែលធ្វើដោយក្រុម គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម (La Commission de délimitation entre l’Indochine et le Siam) ដូច្នេះក្នុងរយៈពេលតាំងពីឆ្នាំាំ ១៩៩៨ រហូតមក រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើលើកិច្ចការងារព្រំដែនេះ តាមគោលការសន្ដិវិធី និងនីតិវិធីច្បាប់អន្តរជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣