ព័ត៌មាន
សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់គ្រូពេទ្យទាំងអស់ មិនត្រូវរើសអើងចំពោះការផ្តល់សេវាព្យាបាលដល់ពលរដ្ឋ ដែលមានបណ្ណ ប.ស.ស.
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌ ដោយមិនត្រូវប្រកាន់ ឬរើសអើងចំពោះការផ្តល់សេវាព្យាបាលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) នោះឡើយ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រីកបន្ថែមទៀត ចំពោះសេវាកម្មគាំពារសង្គមជូនដល់ប្រជាពលរដ្ឋនោះ។

ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីឆ្លើយតប នឹងការរំពឹងទុករបស់អ្នកជំងឺ និងបង្កើនជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្រុមគ្រូពេទ្យទាំងអស់ត្រូវ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដល់ពួកគាត់ ហើយសម្តេចក៏បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវហានរាយការណ៍ ប្រសិនបើគ្រូពេទ្យណារើសអើង ហើយមិនយកចិត្តទុកដាក់ក្នុងការព្យាបាល ជូនបងប្អូន ខណៈដែលបងប្អូនកាន់បណ្ណសមធម៌ ឬបណ្ណប.ស.ស.ហើយនោះ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលសុខចិត្តកាត់បន្ថយការចំណាយនូវគម្រោងផ្សេង ប៉ុន្តែការចំណាយក្នុងការគាំពារសង្គម និង សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមិនកាត់បន្ថយនោះឡើយ មានតែបង្កើនជាងមុនកាន់តែច្រើន ខណៈសុខភាពគឺជាកត្តាចំបាច់បំផុតសម្រាប់ពួកគាត់។ សម្តេចធិបតី បានឲ្យលើកឡើងថា សម្តេចសុខចិត្ត បដិសេធសំណើរសាងសង់ផ្លូវមួយខ្សែតម្លៃជាង ៥០លានដុល្លារអាមេរិក ដោយទុកលុយនោះសម្រាប់ការអភិវឌ្ឍមន្ទីរពេទ្យវះកាត់សង្រ្គោះជីវិតពលរដ្ឋ និងទុកសម្រាប់អភិវឌ្ឍន៍ទឹកស្អាតដើម្បីកុំឲ្យប្រជាពលរដ្ឋមាន ជម្ងឺដោយសារការប្រើប្រាស់ទឹកមិនស្អាតជាដើមនោះ។
សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា រាជរដ្ឋាភិបាលគ្មានការកាត់បន្ថយប្រាក់ឧបត្ថម្ភផ្សេងណាមួយដល់ស្រ្តីមានផ្ទៃពោះ ឬមន្រ្តីរាជការនោះឡើយ ខណៈគម្រោងនេះនឹងបន្តធ្វើទៅ មុខជានិច្ច ដោយចាប់តាំងពីឆ្នាំ២០១៧ មកមានបងប្អូនប្រជាពលរដ្ឋចំនួន៧លាន៥សែននាក់ហើយ ដែលទទួលបានសេវាគាំពារសង្គមរបស់រាជរដ្ឋាភិបាលបែបនេះ៕អត្ថបទ បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន