ព័ត៌មាន
ប្រជាកសិករឃុំគោកបន្ទាយ សប្បាយចិត្តប្រមូលផល ព្រោះឆ្នាំមនេះមិនមានបញ្ហាជួបការខ្វះខាតទឹកស្រោចស្រពគ្រប់គ្រាន់
កំពង់ឆ្នាំង៖ ប្រជាកសិករឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ជាមួយនឹងការប្រមូលផលស្រូវប្រាំងបានប្រមាណពី៥០ទៅ៦០%ហើយ ក្រោយពីមិនមានជួបប្រទះនឹងការខ្វះខាតទឹកស្រោចស្រពដូចឆ្នាំកន្លងទៅ។ ប្រជាកសិករថ្លែងបែបនេះ ក្នុងពេលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរស្រុកឃុំ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ។
ប្រជាកសិករបានអោយដឹងថា៖ ពួកគាត់សូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង មានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រសួងមន្ទីរកសិកម្ម និងធនធានទឹក ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ដោយបានចុះជួបប្រជាកសិករគ្រប់ទីកន្លែង ទោះមានផលប៉ះពាល់ ឬមិនមានផលប៉ះពាល់ពីបញ្ហាទឹកក៏ដោយ តែក្រុមការងារបានចុះទៅដល់ទីតាំងស្រែប្រាំងប្រជាកសិករ និងបានពិនិត្យមើលប្រភពទឹក និងគុណភាពស្រូវ ត្រៀមទឹកសម្រាប់ជួយស្រោចស្រពពេលប្រជាកសិករខ្វះខាតទឹកជានិច្ច នាំអោយស្រូវប្រាំងក្នុងឃុំគោកបន្ទាយឆ្នាំនេះ មិនជួបប្រទះជាមួយបញ្ហាខ្វះខាតទឹកស្រោចស្រពនោះឡើយ ។ ស្រូវប្រាំងរបស់ពួកគាត់នៅឆ្នាំនេះ ទទួលបានទិន្នផលចាប់ពី៦ទៅ៧តោនក្នុង១ហិកតា ដែលមកដល់ពេលនេះ ប្រមូលផលបានប្រមាណពី៥០ទៅ៦០%ហើយ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រុមការងារថ្នាក់ជាតិ ក្រោមជាតិក្រុមការងារក្រសួង និងមន្ទីរធនធានទឹក រួមនិងក្រសួងមន្ទីរកសិកម្ម បានចុះពិនិត្យស្រែស្រូវប្រជាកសិករជាប្រចាំ ដើម្បីត្រៀមជួយ ដោយក្នុងនោះត្រៀមស្តាប្រឡាយ ត្រៀមម៉ាស៊ីនបូមទឹក ត្រៀមប្រភពទឹក នឹងជួយដល់ប្រជាកសិករភ្លាមៗនៅពេលស្រូវប្រាំងឆ្នាំនេះខ្វះទឹកស្រោចស្រព។ ស្រូវប្រាំងដែលបានធ្វើក្នុងខេត្តកំពង់ឆ្នាំងឆ្នាំ២០២៥នេះ មានប្រមាណជិត៦ម៉ឺនហិកតា ដែលក្នុងចំណោមស្រូវទាំងជិត៦ម៉ឺនហិកតានេះ មិនទាន់មានកន្លែងណាមួយប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនៅឡើយទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានណែនាំប្រជាកសិករក្នុងឃុំគោកបន្ទាយអោយយកចិត្តទុកដាក់ក្នុងការប្រមូលផលស្រូវ បើមានបញ្ហាអ្វីកើតឡើង ដូចជាបញ្ហាខ្វះទឹកស្រោចស្រព មានជម្ងឺ ឬមានសត្វល្អិតរាតត្បាតស្រូវប្រាំងរបសបងប្អូន ត្រូវរាយការជាបន្ទាន់ ដើម្បីក្រុមការងារថ្នាក់ជាតិ ក្រោមជាតិ និងក្រសួងមន្ទីរពាក់ព័ន្ធជួយបានទាន់ពេលវេលា មិនខូចខាតដល់ដំណាំស្រូវរបស់បងប្អូន។ ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយថ្នាក់ដឹកនាំទាំងអស់ត្រូវចុះពិនិត្យអោយដល់ទីតាំងស្រូវស្រែប្រជាកសិករ និងត្រូវជួយជានិច្ច ៕ កាំង ហុងវាស្នា
-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព