ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជាផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ចិន
សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ។
ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួល
ពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ លើតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយ ឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ជាង ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញផលិតផលកសិកម្ម និង ផលិតផលផ្សេងទៀតទៅកាន់ចិនរួមមាន៖ ចេក, អង្ករ, ស្វាយ, ដំឡូងមី, ផលិតផលនេសាទ, សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ជាដើម។

ឧកញ៉ា បន្ថែមថា ជុំវិញការធ្វើពាណិជ្ជកម្ម, កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនជាយូរមកហើយ ដែលនេះ គឺជាឱកាសដ៏ពិសេសបំផុត សម្រាប់កម្ពុជានាំចូលផលិតផល ឬទំនិញយ៉ាងងាយស្រួល និងអំណោយផលផងដែរ, ជាក់ស្តែងតាមរយៈ សិក្ខាសាលានេះ គឺជាការផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវលើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការនាំ ចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាជំរុញទំនិញកម្ពុជាទៅកាន់ទីផ្សារមួយនេះ ឱ្យបានកាន់តែច្រើនថែមទៀត។
លោក Zhang Yuntao លេខាទី២ នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ជាក់ស្តែងនៅក្នុងឆ្នាំថ្មីៗនេះ ទំហំនៃការ នាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន បានពង្រីកជាលំដាប់ ដែលបានក្លាយជាចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម បច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កំពុងឈានចូលយុគសម័យមាស ដោយ ទីផ្សារដ៏ធំរបស់ប្រទេសចិន និងគោលនយោបាយបើកចំហររបស់ចិន នឹងផ្តល់សក្តានុពលកាន់តែទូលំទូលាយសម្រាប់កម្ពុជា។
លោក សង្ឃឹមថា ប្រទេសចចិនចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្ដល់ផលិតផលកសិកម្មមានគុណភាពខ្ពស់កាន់តែច្រើនទៀត ឱ្យចូលទៅក្នុងទីផ្សារប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន