ព័ត៌មាន
អាកាសចរណ៍ស៊ីវិលកម្ពុជាបន្តធ្វើលំហាត់ហ្វឹកហ្វឺនត្រៀមសង្រ្គោះជនរងគ្រោះពេលធ្លាក់យន្តហោះក្រោយផ្អាក់មួយរយៈ
ឆ្លើយតបទៅនឹងគោលការណ៍អាកាសចរណ៍ស៊ីវិលអន្តរជាតិរាល់ពីរឆ្នាំម្តង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះអាកាសចរណ៍ស៊ីវិលកម្ពុជា បានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន កងពលតូចលេខ៧០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ និងស្ថាប័នពាក់ព័នមួយចំនួនទៀត បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំដើម្បីត្រៀមជួយសង្រ្គោះជនរងគ្រោះ ពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដោយ យថាហេតុណាមួយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នៃលំហាត់ហ្វឹកហ្វឺននោះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានឲ្យដឹងថា កម្ពុជាបានធ្វើលំហាត់ហ្វឹកហ្វឺនដើម្បីជួយសង្រ្គោះជនរងគ្រោះដោយយថាហេតុផ្សេងៗបែបនេះ គឺមានចំនួន៩លើកមកហើយ ហើយលំហាត់ហ្វឹកហ្វឺននៅឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ«ជួយសង្រ្គោះជនរងគ្រោះធ្លាក់យន្តហោះ» ខណៈនាពេលកន្លងទៅបានធ្វើលើរបៀបវារៈប្រឆាំងភេរវកម្ម ផ្នែកសន្តិសុខ សាយភាយនូវ សារធាតុគីមី អគ្គិភ័យ ការប្រកាសអាសន្ននានានិងរបៀបវារៈជាច្រើនទៀត។

បើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា លំហាត់ហ្វឹកហ្វឺននេះគឺដើម្បីត្រៀមឆ្លើយតបចំពោះហានិភ័យណាមួយកើតឡើងនៅក្នុងបរិវេនព្រលានយន្តហោះ ឬលើយន្តហោះ ឲ្យបានទាន់ពេល វេលា និងក៏ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការជួយសង្រ្គោះជនរងគ្រោះឲ្យបានទាន់ពេលខណៈពេលដែលជនរងគ្រោះជួបនូវឧបទ្ទវហេតុណាមួយនៅលើយន្តហោះ ឬក្នុងអាកាសយានដ្ឋានជាដើមនោះ។
លំហាត់ហ្វឹកហ្វឺនប្រចាំឆ្នាំនេះក៏មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធក្រុមរថយន្តសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គិភ័យដែលមានទីតាំងនៅរាជធានីភ្នំពេញផងដែរ ហើយលំហាត់ហ្វឹកហ្វឺននេះក៏មានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់(ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើលំហាត់សមយុទ្ធនេះផងដែរ។
លំហាត់ហ្វឹកហ្វឺននេះ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលរួម ដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអន្តរាគមន៍ និងជួយសង្រ្គោះបន្ទាន់ដល់ជនរងគ្រោះ ពីយថាហេតុធ្លាក់យន្តហោះ និងកត្តាជាច្រើនទៀតដែលបង្ករហានិភ័យដល់មនុស្សនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់អាកាសចរណ៍ស៊ីវិលនឹងធ្វើលំហាត់ហ្វឹកហ្វឺនរបៀបនេះ នៅអាកាសយានដ្ឋានសៀម រាប និងខេត្តព្រះសីហនុបន្តទៀត នៅចុងខែកុម្ភៈ និងអំឡុងខែមិនា ឆ្នាំ២០២៥ខាងមុខនេះ ដោយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចូលរួម៕ អត្ថបទ៖ បាន ចក់














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន