ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមសហការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងយុវវ័យ
ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងតារាជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមសហការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងយុវវ័យកម្ពុជា ស្របតាមពាក្យស្លោក «ជីវិតមានសុខភាពល្អ កម្ពុជានឹងមានការរីកចម្រើន»។

តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ សម្ដេចមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិទាំងអស់ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំ សុខភាពមាតា ទារក កុមារ និងយុវវ័យ»។ សម្ដេចមានប្រសាសន៍ថា ប្រាកដណាស់ប្រធានបទនេះ គឺត្រូវពេលវេលា និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការគន្លឹះនានា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ជាការពិតណាស់ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបរជំរុញជីវភាពគ្រួសារ និងសង្គម បានប្រសើរជាងមុន។ ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការអនុវត្តដ៏មានប្រសិទ្ធភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយការពារសង្គម ជាពិសេសដើម្បីគាំទ្រដល់ក្រុម ដែលងាយរងគ្រោះ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាពនៃការគ្របដណ្តប់សេវាសុខាភិបាលជាសកលនៅកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយក៏ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឱ្យសេវាថែទាំសុខភាពរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង និងផ្សព្វផ្សាយទៅកាន់មនុស្សកាន់តែច្រើន ថែមទៀត ក្រោមពាក្យស្លោក «ជីវិតមានសុខភាពល្អ កម្ពុជានឹងមានការរីកចម្រើន»។ «សង្គមមានសុខភាពល្អ ជាគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព»។ ដើម្បីឱ្យកម្ពុជាសម្រេចទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ចាំបាច់ត្រូវវិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឱ្យមានសុខភាពល្អ។
ក្នុងឱកាសដ៏មហោឡារីកនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវចំពោះបងប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយក្រសួងសុខាភិបាល អនុវត្តសកម្មភាព លើកកម្ពស់ការយល់ដឹងបន្ថែមទៀត។ ចំណែកស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធទាំងអស់បន្តគាំទ្រដល់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនបន្តវិនិយោគទាំងផ្នែកបច្ចេកទេស និងថវិកា លើការងារថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ ដើម្បីសម្រេចបានការគ្របដណ្តប់ការពិនិត្យថែទាំសុខភាពជាសកលនៅកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំ ដែលមានថាមពល ប្រាជ្ញា និងចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសសន៍ថា ពិតជាមានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការវិនិយោគធនធានបន្ថែមទៀត ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ។ កម្ពុជាមិនអាចអភិវឌ្ឍប្រទេសដោយគ្មានមនុស្សដែលមានសុខភាពល្អនោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា


-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព