ព័ត៌មាន
កម្ពុជា ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាពនៃការ ថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ»។
ទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក, បង្កើនការយល់ដឹង និងកៀរគរការគាំទ្រការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងយុវវ័យ, ពង្រឹងគុណភាពនៃការផ្តល់សេវាសារវន្ត សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ជាពិសេសការ ថែទាំផ្ទៃពោះមុនសម្រាល និងពេលសម្រាលទាំងសេវាសាធារណៈ និងឯកជនរួមទាំងប្រព័ន្ធបញ្ជូនប្រកបដោយ ប្រសិទ្ធពល កៀរគរការគាំទ្រ ដើម្បីបន្តកាត់បន្ថយមរណភាពមាតា ទារក កុមារ និងពង្រឹងការសហការគ្រប់វិស័យពាក់ព័ន្ធ និងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជន ដើម្បីជម្រុញការផ្តល់ និងការទទួលសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងយុវវ័យ ជាពិសេសក្រុមងាយរងគ្រោះឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព និងសមធម៌។
នាឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថាប្រាកដណាស់ប្រធានបទនេះ គឺត្រូវពេលវេលា និងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការគន្លឹះនានា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបរជំរុញជីវភាពគ្រួសារ និងសង្គម បានប្រសើរជាងមុន។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាពនៃការគ្របដណ្តប់សេវា សុខាភិបាលជាសកលនៅកម្ពុជា។
ឯកឧត្តមបន្ថែមថា ការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈការពង្រឹង និងបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល ព្រមទាំងការបន្តវិនិយោគលើធនធានមនុស្សក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យា វេជ្ជសាស្ត្រទំនើប ជាគន្លឹះចាំបាច់ក្នុងការ ធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ខ្ពស់។ ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាលឯកជនក្នុងប្រព័ន្ធសុខាភិបាល យើងបានផ្តល់នូវការទទួលបានសេវាវេជ្ជសាស្ត្រដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសក្នុងការថែទាំ សុខភាពមាតា ទារក កុមារ និងយុវវ័យនៅកម្ពុជា៕ អត្ថបទ៖រដ្ឋា









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន