ព័ត៌មាន
ក្រុមការងារក្រសួងធនធានទឹកបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមអាងទឹក និងប្រឡាយក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងព្រៃវែង
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ព្រមទាំងសកម្មភាពអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ប្រជាកសិករ និងបានចុះពិនិត្យអាងទឹកកំពង់ជ្រៃ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្នុងការកែសម្រួលជួសជុលប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃរួចមក បានធ្វើឱ្យអាងទឹកកំពង់ជ្រៃមានសមត្ថភាពស្តុកទឹកបានច្រើនជាងមុន អាចស្រោចស្រពស្រូវប្រាំងបានប្រមាណ ៥០០ហិកតា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តស្វាយរៀង រហូតមកដល់បច្ចុប្បន្ននេះ អនុវត្តបាន ២៨ ១៣៧ ហិកតា ស្មើនឹង ១៣៧,២៥% នៃផែនការ ២០,៥ ០០ ហិកតា។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងសហការី ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង តាមប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតក្នុងស្រុកចំនួន៥គឺ ស្រុកស៊ីធរកណ្ដាល កញ្ជ្រៀច កំចាយមារ ស្វាយអន្ទរ និងស្រុកមេសាង ខេត្តព្រៃវែង ដែលប្រជាកសិករធ្វើស្រែប្រាំងនៅលើដីស្រូវវស្សាប្រមាណជា ១៥ ០០០ហិកតា។
សូមជម្រាបថា នៅទូទាំងខេត្តព្រៃវែង គិតមកដល់ពេលនេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករមានប្រមាណ ១៥៧០៥៤ហិកតា ស្មើនឹង២០៨,០៧% នៃផែនការ ៧៥០០០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ បញ្ហាខ្វះខាតទឹកស្រោចស្រពត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយស្រូវប្រាំងរបស់ប្រជាកសិករវគ្គ១ ក៏បានប្រមូលផលជាបណ្តើរៗ ជាមួយនឹងទិន្នផលល្អប្រសើរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សហគមន៍កសិករប្រើប្រាស់ទឹក ក៏ដូចជាប្រជាកសិករ សូមធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង និងស្តាប់តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានផ្ទាល់ ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវប្រាំងវគ្គ២ធ្វើឱ្យមានការខាតបង់ផលប្រយោជន៍៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន