ព័ត៌មាន
កម្ពុជា នឹងប្រកួតមិត្តភាពជាមួយជម្រើសជាតិ Aruba ក្រោយជួបវៀតណាម នាខែក្រោយ
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិ Aruba នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃសុក្រនេះ ។
ក្រុមជម្រើសជាតិ Aruba គឺប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី១៩៥ ក្នុងចំណាត់ថ្នាក់ពិភពលោក ពោលគឺក្រោមក្រុមគោព្រៃកម្ពុជា រហូតដល់ ១៥លេខ ដ្បិតកម្ពុជា កំពុងឈរនៅលេខរៀងទី១៨០ ។
នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងខែមីនាខាងមុខ ខណៈមុនបើកទ្វារផ្ទះស្វាគមន៍ក្រុមឆ្លងទ្វីបមកពីអាមេរិកខាងត្បូង ១សប្ដាហ៍ កម្ពុជានឹងត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Duong តាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន