ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មមកពីខេត្តចំនួន៤
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជីវករជី និងថ្នាំកសិកម្មជាង ១០០នាក់ និងមន្ត្រីកសិកម្មឃុំចំនួន ២០នាក់ មកពីខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពត និងខេត្តកែប បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានលើកឡើងអំពីសមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងយន្តការរក្សាលំនឹងថ្លៃកសិផលគន្លឹះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងមន្រ្តីទាំងអស់ក្នុងការចុះជួយដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។
ទន្ទឹមនឹងការលើកទឹកចិត្តឱ្យបងប្អូនអាជីវករទាំងអស់ជួយពន្យល់ដល់កសិករអំពីការប្រើប្រាស់ជី និងថ្នាំកសិកម្មសមស្របតាមបច្ចេកទេសដើម្បីចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិត ឯកឧត្តមក៏បានណែនាំឱ្យបងប្អូនអាជីវករដែលមានដ្រូនប្រេីប្រាស់ ឱ្យទៅបំពេញព័ត៌មាននៅស្នងការដ្ឋាននគរបាលស្រុក/ក្រុង និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ ជាពិសេសនៅពេលជួលឱ្យអ្នកដទៃ ដើម្បីចៀសវាងការបង្កអសន្តិសុខសង្គម និងការប្រព្រឹត្តបទល្មើសនានា។
អាជីវករទាំងអស់រីករាយដែលបានទទួលចំណេះដឹង និងព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងគោលនយោបាយក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្មក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមានដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្ម៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន