ព័ត៌មាន
ម៉ាកគ្រឿងអលង្ការ BVLGARI ល្បីលំដាប់ពិភពលោក ធ្វើកម្មវិធី Gala Dinner នៅទឹកដីខេត្តសៀមរាប
BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវលំដាប់ខ្ពស់ប្រចាំទេសកម្ពុជា និងតារាបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ល្បីៗ រួមមានកញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក។
លោកនាយកគ្រប់គ្រងប្រចាំតំបន់ បានឲ្យដឹងថា BVLGARI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។ លោក Jeffery Hang បានថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានណែនាំ BVLGARI ដើម្បីស្វែងរកលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ នៅក្នុងទឹកនៃខេត្តសៀមរាប កាលពី ១ឆ្នាំមុន។ លោកបានជឿជាក់យ៉ាងមុតមាំថា តម្លៃ BVLGARI ជាពិសេសគ្រឿងអលង្ការទាំងនេះ ដែលត្រូវបានដាក់ឈ្មោះជាចង្កោមថា «Aeterna» មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងរឿងគ្រប់យ៉ាង ដែលតំណាងឲ្យខេត្តសៀមរាប ជាក់ស្តែងប្រាសាទអង្គរវត្តតែម្តង។
លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ព្រឹត្តិការណ៍ BVLGARI AETERNA ពិតជាមានសារៈសំខាន់ នៅក្នុងប្រទេសកម្ពុជា។ សំខាន់នៅត្រង់ថា វាជាព្រឹត្តិការណ៍ដែលលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលតែម្តង ដែលម៉ាកយីហោកម្រិតពិភពលោក យកកម្ពុជាធ្វើជាទីតាំងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ និងដោយមានការចូលរួមពីបណ្តាបុគ្គលល្បីៗ ជុំវិញពិភពលោក។
ជាមួយគ្នានេះ លោកបានលើកឡើងពីអត្ថប្រយោជន៍ ចំនួន៣ ពី BVLGARI AETERNA រួមមាន៖ ផ្នែកទេសចរណ៍ ដែលអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះជាច្រើនមកពីជុំវិញពិភពលោក, ផ្នែកទេសចរណ៍ គឺមនុស្សដើរកម្សាន្ត និងវប្បធម៌ ដែលផ្សាយទៅកាន់ពិភពលោក៕ អត្ថបទ សំ ងីម









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន