ព័ត៌មាន
ប្រធានក្រុមការងារគណបក្សចុះជួយស្រុករមាសហែកខេត្តស្វាយរៀងណែនាំ ដល់មន្ត្រីបក្សនិងក្រុមការងារចុះជួយឃុំរួមការពារសន្តិសុខនិងធ្វើការងារអភិវឌ្ឍមូលដ្ឋាន
ស្វាយរៀង ÷ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តមសុខ សាកេន ក្នុងពិធីប្រកាសបែងចែកការងារជូនដល់មន្ត្រីក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយឃុំគោលដៅថ្ងៃទី២២ ខែកុម្ភះឆ្នាំ២០២៥នេះ បានណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីថ្នាក់ដឹកនាំបក្ស ចុះជួយឃុំគោលដៅត្រូវរួមធ្វើផែនការ ការពារនិងអភិវឌ្ឍន៍ឃុំជាមួយនឹងរដ្ឋបាលមូលដ្ឋាន ឱ្យបានច្បាស់លាស់ដើម្បីបន្តជួយមូលដ្ឋានដែលនៅសេសសល់ពីក្រុមការងារចុះមូលដ្ឋានមុនអនុវត្តមិនទាន់ត្រូវបានបញ្ចប់។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាកិច្ចការរក្សាការពារសណ្ដាប់ធ្នាប់មូលដ្ឋាន ជាកិច្ចការចម្បងដែលក្រុមការងារថ្នាក់កណ្ដាលត្រូវតែគិតគូរជាមុនក្នុងការត្រៀមបង្ក្រាបខណៈដែលសភាពការណ៍បច្ចុប្បន្ននៅតាមមូលដ្ឋានបានរងឥទ្ធិពលពីការញុះញង់គ្រប់សកម្មភាពដែលទំនោរទៅរកការប្រឆាំងនិងការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចគណបក្ស ពិសេសក្មេងទំនើង ដើម្បីបញ្ជៀសបាននៅសកម្មភាពដែលជាកត្តានាំអោយរាំងស្ទះដល់ចលនាអភិវឌ្ឍន៍មូលដ្ឋាន។
ទន្ទឹមនិងការរៀបចំធ្វើផែនការ ការពារនិងអភិវឌ្ឍន៍មូលដ្ឋាន ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុក បានណែនាំដល់មន្ត្រីបក្សថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានត្រូវបន្តកសាងកម្លាំងស្នូលតាមរយះចលនាអប់រំយុវជនដល់អាយុនិងធ្វើការអូសទាញហែកកម្លាំងប្រឆាំងអោយមកទទួលការគាំទ្រពីគណបក្សប្រជាជនកម្ពុជាដើម្បីត្រៀមកម្លាំងឆ្ពោះទៅកាន់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន