ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានជំរុញអាជ្ញាធរផ្សព្វផ្សាយ និងយកចិត្តទុកដាក់លើបញ្ហាអគ្គិភ័យ
ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី បានជំរុញទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយបន្ថែមទៅប្រជាដល់ពលរដ្ឋ ឲ្យយកចិត្តទុកដាក់កាន់ តែខ្ពស់ ពីបញ្ហាអគ្គិភ័យនៅរដូវប្រាំង ខណៈដែលបញ្ហានេះ បានកើតឡើងជាហូរហែរ បង្កនូវសោកនាដកម្ម និងគួរឲ្យសោកស្ដាយជាច្រើនករណី។
ក្នុងឱកាសអញ្ជើញប្រកាសមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកណ្ដឹង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម ឈិត បូរ៉ាវុធ មានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ច សុខមាលភាព និងសុខសុវត្ថិភាពជាដើម របស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានគិតគូរជាប់ជាប្រចាំ និងស្ដែងចេញតាមរយៈការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កម្មវិធីគាំពារសង្គម និងកម្មវិធីនយោបាយជាច្រើនទៀត ។
ឯកឧត្តម បានបន្តថា ដូចនេះហើយ ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ក៏ត្រូវពង្រឹងកិច្ចការងារ និងតួនាទីភារកិច្ចរបស់ខ្លួន ខិតខំបម្រើប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នកបម្រើរាស្ត្រ មិនមែនជាអ្នកត្រួតរាស្ត្រ ជាពិសេសពង្រឹងការផ្ដល់សេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ។
ជាមួយនេះឯកឧត្តមប្រធានក្រុមការងារ បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន រាប់ចាប់ពីប្រជាការពារភូមិ មន្ត្រីភូមិ មេឃុំ និងមេប៉ុស្តិ៍ជាដើម ត្រូវយកចិត្តទុកដាក់លើកិច្ចការភូមិ-ឃុំ មានសុវត្ថិភាព បន្តផ្សព្វផ្សាយពីបញ្ហាអគ្គិភ័យ បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម និងទប់ស្កាត់បញ្ហាក្មេងទំនើងជាដើម ។
ឆ្លើយតបទៅនឹងការជំរុញនេះមេឃុំកណ្ដឹង និងមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាល បានបង្ហាញការប្ដេជ្ញាចិត្ត ខិតខំពង្រឹងកិច្ចសហការគ្នា ក្នុងការផ្ដល់នូវភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងប្រឹងប្រែងអនុវត្តន៍តាមខ្លឹមសារនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានោះ លោក ភួន ឈីម អភិបាលស្រុកបាទី ក៏បានជំរុញបន្ថែម ទៅដល់អាជ្ញាធរភូមិ-ឃុំ ត្រូវខិតខំក្ដាប់ឲ្យបានពីក្តីបារម្ភ សំណូមរ និងកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ ឲ្យអស់ពីលទ្ធភាព និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ ជូនថ្នាក់ដឹកនាំ៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣