ព័ត៌មាន
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានប្រទេសជិតខាងខ្លះរបស់កម្ពុជា បានកំពុងព្យាយាមនិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដើម្បីមិនឲ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសដទៃទៀតមកទស្សនា និងធ្វើការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសជិតខាងកម្ពុជាខ្លះ តែងព្យាយាមវាយប្រហារ និងបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា ថាគ្មានសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឱ្យអន្តរជាតិ ភ្ញៀវទេសចរ ឬអ្នកវិនិយោគ មានការភាន់ច្រឡំមកលើកម្ពុជា។ ប៉ុន្តែទោះជាពួកគេខិតខំព្យាយាមវាយប្រហារ និងនិយាយអាក្រក់ពីកម្ពុជាក្តី នៅតែមានបរទេសជឿជាក់លើកម្ពុជាដដែលជាក់ស្តែងដូចជាម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក BVLGARIជាដើម គឺគេទុកចិត្តកម្ពុជាទើបបានគេមកបង្កើតព្រឹត្តិការណ៍នៅទឹកដីអង្គរដ៏បវរនៃយើង និងព្រឹត្តិការណ៍ជាច្រើនទៀតលំដាប់ពិភពលោក។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបងប្អូនខ្មែរមួយចំនួនផងដែរដែលតែងតែប្រកាស និងដេកភ័យខ្លាចថាបាត់បង់ទឹកដីរបស់កម្ពុជា ដោយសម្តេច បានចោទជាសំណួរថា តើកម្ពុជាយើងនឹងបាត់ទៅណា? ខណៈប្រជាពលរដ្ឋខ្មែរពីមុនមានមិនដល់ ១០លាននាក់ផងតែសព្វថ្ងៃមានរហូតដល់១៧លាននាក់នោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនមកហើយ ដូច្នេះសម្តេចមិនចង់ឃើញការភ័យខ្លាចចំពោះការបង់បាត់ប្រទេសទៅជាការបាក់ទឹកចិត្តនោះឡើយ តែផ្ទុយទៅវិញបើកាន់តែខ្លាច គឺត្រូវកាន់តែខំសាងភាពជាម្ចាស់ការដោយខ្លួនឯង ហើយកុំដេកតែភ័យខ្លាចពេក ត្រូវតែមានមោទនភាពខ្លួនឯង ពោលគឺបើខ្លាចគប្បីពង្រឹងខ្លួនឯង ពង្រឹងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណធម៌ សាមគ្គីភាព និងសីលធម៌ជាដើមនោះ៕អត្ថបទ៖ បាន ចក់








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន