ព័ត៌មាន
ក្រុមហ៊ុនស៊ីម៉ងត៍ខ្មែរ ចុះអនុស្សរណៈជាមួយអគ្គនាយកដ្ឋានគយ លើការកម្ទេចទំនិញគ្មានគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា
ភ្នំពេញ៖ ជីប ម៉ុង អេកូសាយខល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើការកម្ទេចទំនិញគ្មានការទាមទារដែលខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា ដោយប្រើប្រាស់បច្ចេកទេសទំនើប កែប្រែសំរាមទៅជាថាមពលផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍របស់រោងចក្រស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី។
ពិធីចុះអនុស្សរណៈយោគយល់គ្នា បានប្រារព្ធធ្វើឡើងនៅអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ពៅ (ភីតធើរ) ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា ការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាព និងទំនិញរំលោភកម្មសិទ្ធិបញ្ញា គឺជាប្រតិបត្តិការដែលមានសារៈសំខាន់បំផុតក្នុងការការពារ និងគ្រប់គ្រងការធ្វើអាជីវកម្មទំនិញដែលពុំមានប្រភពច្បាស់លាស់ ឬទំនិញខុសច្បាប់។ ទំនិញទាំងនេះ អាចបង្កជាផលប៉ះពាល់ដល់សុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសការអនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរីដែលជាការប្រកួតប្រជែងដោយស្មើភាពគ្នា ភាពស្មោះត្រង់ និងដោយយុត្តិធម៌ផងដែរ។ ដូច្នេះហើយទើប អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាសេនាធិការរបស់រដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់រាល់ទំនិញដែលខូចគុណភាព និងទំនិញក្លែងបន្លំដោយការរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរឹបអូសហើយនឹងធ្វើការកម្ទេចចោលដោយប្រតិបត្ដិការសមស្របតាមបទបញ្ញាត្តិច្បាប់ជាធរមាន។
ដោយឈរលើចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ដល់បរិស្ថាន ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ស្តីពីការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាព និងទំនិញរំលោភកម្មសិទ្ធិបញ្ញាសរុបជាងប្រាំមួយតោន ជាជំហានដំបូងក្នុងគោលបំណងបង្កើននៅកិច្ចសហប្រតិបត្តិការគាំពារបរិស្ថានលើការគ្រប់គ្រងសំណល់ឧស្សាហកម្មដែលត្រូវប្រើប្រាស់ដោយបច្ចេកវិទ្យាខូប្រូសេសស៊ី(Co-processing) និងបច្ចេកវិទ្យាប្រព្រឹត្តិកម្មប្រកបដោយសុវត្ថិភាពបរិស្ថាន។
បច្ចេកវិទ្យា Co-processing ដែលមានតួនាទីកម្ទេចសំណល់ឧស្សាហកម្មដោយប្រើប្រាស់ថាមពលកំដៅ។ បច្ចេកវិទ្យា Co-processing មានការទទួលស្គាល់ពីគ្រប់ស្តង់ដារសវនកម្ម និងត្រូវបានអនុវត្តន៍ទទួលយកទូទាំងពិភពលោក សម្រាប់ការគ្រប់គ្រងសំណល់ឧស្សាហកម្ម។ វាត្រូវបានមើលឃើញថាជាជំរើសដ៏ល្អដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថានជាងវិធីសាស្រ្តបែបបុរាណដូចជា ការគរសំរាមទុក និងការដុតបំផ្លាញ ផ្ទុយទៅវិញ បច្ចេកវិទ្យា Co-processing នេះ បានផ្តល់នូវដំណោះស្រាយពេញលេញ និងគ្មានផលប៉ះពាល់ដល់បរិស្ថានទាំងមូល។ បច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើនដូចជាអង្គការសុខភាពពិភពលោកដោយបានប្រើប្រាស់យ៉ាងជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងជប៉ុន អស់រយៈពេលជាង៤០ឆ្នាំកន្លងមកហើយ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរមួយនេះ បាននិងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកយ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ជានិរន្តន៍៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន