ព័ត៌មាន
មន្ទីរពេទ្យព្រះកេតុមាលាប្រកាសថា រាល់ការព្យាបាល និងពិនិត្យជំងឺទាំងអស់មិនគិតកម្រៃលើកលែងតែជំងឺធ្ងន់ធ្ងរដូចជាការខ្វះឈាមទើបតម្រូវឲ្យក្រុមគ្រួសារចូលរួមសហការ
ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យ ព្រះកេតុមាលា បានប្រកាសថា រាល់ការព្យាបាល និងពិនិត្យ អេកូសាស្រ្ត ថតរស្មីអ៊ិច ជំងឺទូទៅដល់យោធិនទាំងពីររូបគឺនឹងមិនតម្រូវឲ្យគិតកម្រៃជាដាច់ខាត លើកលែងតែជំងឺធ្ងន់ធ្ងរហើយមានការខ្វះខាតឈាមអ្វីជាដើមនោះទើបតម្រូវឲ្យមានការចូលរួមសហការជាមួយក្រុមគ្រួសារអ្នកជំងឺ។
បើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានឲ្យដឹងថាមន្ទីរពេទ្យព្រះកេតុមាលា ជាអង្គភាពមួយស្ថិតនៅក្នុងចំណុះឲ្យអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិដែលមុនឆ្នំា២០២៤នោះរួមមាននាយឧត្តមសេនីយ៍ ស៊ុំ សំណាង ជាអគ្គនាយក នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិជាអ្នកមើលបន្ថែម ប៉ុន្តែបន្ទាប់ពីឆ្នាំ២០២៤ មានការផ្លាស់ប្តូរដោយឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកជាអគ្គនាយក អគ្គនាយ ដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិវិញ ហើយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិជាអ្នកគ្រប់គ្រងនៅពីលើ។
បើតាមឧត្តមសេនីយ៍ឯក លី សុវណ្ណ បានលើកឡើងទៀតថា ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់ មុន បានធ្វើឲ្យមន្ទីរពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍជាបន្តបន្ទាប់ លើផ្នែកធនធានមនុស្ស ការសាងសង់ អាគារព្យាបាល និងបំពាក់ឧបករណ៍សម្ភារៈទំនើបៗជាច្រើន ហើយក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ឹង ពន្លក ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់អនុសាសន៍ ដើម្បីជំរុញការអភិវឌ្ឍមន្ទីរពេទ្យព្រះ កេតុមាលា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយបានធ្វើនូវសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយមន្ទីរពេទ្យយោធា១៧៥ កងទ័ពប្រជាជនវៀតណាម និងជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលកងទ័ពជើងទឹកកងទ័ពរំដោះប្រជាជនចិននៅសៀងហៃ។
ឯកឧត្តមនាយកមន្ទីរពេទ្យបានបន្ថែមទៀតថា«ចំពោះភារកិច្ចសង្រ្គោះព្យាបាលយោធិនទាំងពីរ ភេទ ដោយឈរលើគោលនយោបាយមិនយកកម្រៃព្យាបាលនិងសេវាផ្សេងៗ ដូចជាការមកពិនិត្យជំងឺ ថត អេកូសាស្រ្ត ថតកម្មរស្មីអ៊ិច ស៊ីធីស្កែន ព្យាបាលជំងឺគ្រប់ប្រភេទមួយចំនួន ឬពិនិត្យសុខភាពសិក្សាកាមទៅ រៀននៅបរទេស និងកងទ័ពដែលទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិជាដើមនោះ គឺមន្ទីរពេទ្យមិនបានគិតកម្រៃអ្វីនោះឡើយ ដោយឡែកជំងឺបេះដូងធ្ងន់ធ្ងរ វះកាត់តសរសៃឈាមបេះដូង ដូរ ប្រេសបេះដូង វះកាត់ខួរក្បាល វះកាត់ឆ្អឹងខ្នង ជំងឺខ្សោយតម្រងនោមដែលត្រូវលាងឈាម ជំងឺសង្រ្គោះ ICUនោះនៅមន្ទីរពេទ្យមានការខ្វះខាតឈាម ខ្វះខាតសារ៉ូមជាតិសាច់ ខ្វះខាតសម្ភារៈនោះ គឺមានការ ចូលរួមពីសំណាក់ក្រុមគ្រួសារដើម្បីជួយមន្ទីរពេទ្យក្នុងការជួយសង្រ្គោះព្យាបាលជំងឺឲ្យទាន់ពេលវេលា»។
បើតាមក្រសួងសុខាភិបាល ក៏បានណែនាំដល់អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ ដោយមិនត្រូវគិតកម្រៃផងដែរ ដោយថ្លៃសេវានៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ ដែលស្ថិតក្រោមការចំណាយរបស់អង្គភាពសុខាភិបាលសាធារណៈ៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព