ព័ត៌មាន
សម្ដេចធិបតី ចាត់ទុកនិស្សិតដែលខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយជាមោទនភាពចំពោះជាតិ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកោតសរសើរ និងចាត់ទុកនិស្សិតដែលបានខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយ ដើម្បីទទួលបានថវិកាបង់ថ្លៃសាលា និងផ្គត់ផ្គង់ខ្លួនឯង គឺបានបង្ហាញពីការតស៊ូ ម្ចាស់ការលើខ្លួនឯងរបស់យុវជន និងជាមោទនភាពសម្រាប់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើកំណែទម្រង់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់ឱ្យទទួលបានការសិក្សាល្អ អាចប្រកួតប្រជែងនៅក្នុងតំបន់ ជាធនធានសម្រាប់ប្រទេសជាតិ និងអបអរសាទរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ យុវជនបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបទៅសម័យមុនដែលកម្ពុជាទើបងើបពីសង្គ្រាម។ ដូច្នេះសូមកុំឱ្យការភ័យខ្លាចតាមរយៈទទួលបានព័ត៌មានមិនពិតណាមួយធ្វើឱ្យបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ។ ប៉ុន្ដែបែរមកចាប់យកការភ័យខ្លាចជាកម្លាំងចិត្ត និងមានមោទនភាពចំពោះខ្លួនឯងដែលកើតជាកូនខ្មែរហើយខិតខំសិក្សារៀនសូត្រមិនឱ្យចាញ់ប្រទេសដទៃឡើយ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា សហការជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តធ្វើការកែទម្រង់ប្រព័ន្ធអភិវឌ្ឍមូលធនមនុស្សជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង ជំនាញ និងបំណិនពាក់ព័ន្ធនឹង វិទ្យាសាស្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) សំដៅពង្រីកឧត្តមភាពប្រកួតប្រជែង និងពង្រឹង ភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា, ទាំងនៅកម្រិតតំបន់ និង សកល, តាមរយៈការស្រាវជ្រាវ, ការច្នៃប្រឌិត និង ការនវានុវត្ត។ សម្ដេចក៏បានលើកទឹកចិត្តឱ្យ ប្អូនៗជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល៕អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន